មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា បទចំរៀងនិមួយៗរបស់ផលិតកម្ម Galaxy Navatra គឺទទួលបានការចាប់អារម្មណ៍ និងការគាំទ្រជាខ្លាំង ដោយសារតែបទចំរៀងទាំងនោះ គឺមានអត្ថន័យល្អ ហើយការផលិត MV ទៀតសោតគឺមានភាពទាក់ទាញ ដោយខាងផលិតកម្មមិនគិតពីខ្ទង់ចំណាយនោះទេ តែគេសង្កត់ធ្ងន់ទៅលើគុណភាព ។
ដូចជាថ្មីៗនេះ បទចំរៀង១បទដែលមានចំណងជើងថា ស្រឡាញ់អ្វីដែលខ្មែរមាន ដែលជាការបកស្រាយដោយ កញ្ញា តន់ ច័ន្ទសីម៉ា ដែលមានការ រៀបរាប់អំពី ការរីកចម្រើនលើគ្រប់វិស័យ ទាំងសំណង់អច្ឆរិយៈ និងការរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ កើតចេញពីសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។
ការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និង តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលមាន ប្រាសាទអង្គរវត្ត ដែលជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន រួមជាមួយវប្បធម៍ ប្រពៃណីរបស់កម្ពុជាជាច្រើនទៀត ដូចជារបាំអប្សារា របាំព្រះរាជទ្រព្យ គុណល្បុក្កតោ ជាដើម ដោយក្នុងចម្រៀងមួយបទនេះមានជាភាសារខ្មែរលាយភាសារអង់គ្លេសទៀតផង រួមទាំងសាច់ភ្លេង ដែលមានការច្របាច់បញ្ចូលគ្នា រវាងឧបករណ៍តន្រ្តី បូរាណនិងសម័យចូលគ្នាផងនោះ រិតតែធ្វើអោយបទចំរៀង១បទនេះ លេចធ្លោខ្លាំង ។
នេះមិនទាន់គិតដល់ទីតាំងថតនោះទេ ព្រោះចំរៀង១បទនេះ ក្រៅពីថតនៅក្នុងស្ទូតឌីយោ ដែលមានការដេគ័រ យ៉ាងទាក់ទាញហើយនោះ MV បទចំរៀង១បទនេះ នៅបានបង្ហាញទេសភាពស្ទើគ្រប់ទិសទីនៃប្រទេសកម្ពុជាផងដែរ ។ តែប៉ុណ្ណឹងនៅមិនទាន់អស្ចារ្យនោះទេ អ្វីដែលអស្ចារ្យ និងជាមហាកិត្តិយសបំផុតនោះ គឺបទចំរៀង១បទនេះ ត្រូចបាន Page ផ្លូវការរបស់សម្តេចតេជោ យកទៅបង្ហោះជាសាធារណៈថែមទៀតផង ។
អាចនិយាយបានថាជាលើកទី១ហើយ ដែល Page ផ្លូវការរបស់សម្តេចតេជោ បង្ហោះចម្រៀងដែល ផលិតកម្ម Galaxy Navatra ផលិតដោយផ្ទាល់ ។