គួរអោយស្ដាយមែន បទ ផ្លូវទៅផ្ទះម៉ែក្មេក ( Cover ) ដែលកំពុងល្បី ត្រូវលុបចេញពី Youtube

Share on facebook
Share on linkedin
Share on telegram

បទចំរៀង Cover ១បទដែលមានចំណងជើងថា ផ្លូវទៅផ្ទះម៉ែក្មេក ដែលច្រៀងCover ដោយកញ្ញា មាស នីតា ផងនោះកំពុងតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី មិនថា តែយុវវ័យ ក្មេងចាស់ប្រុសស្រី មិនថាទីក្រុង ឬ ស្រែចំការ ក៏ពួកគេស្ដាប់ និងរាំលេង មិនជិនណាយនោះទេ ។ ខណៈដែល បទចំរៀងនេះ មានម្ចាស់ដើម គឺកញ្ញា ថាន់ នឿថង មកពីផលិតកម្ម HB Production ដែលបទដើមនេះស្ទើ តែគ្មានអ្នកណាស្គាល់នោះទេ ។

ហើយក្នុងពេលនេះ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ កញ្ញា មាស នីតា ដែលច្រៀងCover បទចំរៀង Cover ១បទដែលមានចំណងជើងថា ផ្លូវទៅផ្ទះម៉ែក្មេក នោះ បានប្រកាសលុបបទនោះ ចេញពី Youtube ហើយ ។ ការដែលកញ្ញា មាស នីតាធ្វើបែបនេះ បានធ្វើអោយមហាជនមានការងឿងឆ្ងល់ និងសោកស្ដាយយ៉ាងខ្លាំង ព្រោះតែបទនោះពិរោះ រាំក៏សប្បាយ ច្រៀងក៏សប្បាយ ហើយអ្វីដែលសំខាន់ បទចំរៀង១បទនេះ គឺមានអ្នកចូលទស្សនា រហូតដល់ទៅ 16លានដង ឯណោះ ។ ពាក់ព័ន្ធទៅនិងការលុបនេះផងដែរ កញ្ញា មាស នីតា ក៏បានប្រាប់នៅក្នុងសារដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមផងដែរថា ការដែលនាងសម្រេចចិត្តលុបបទ ផ្លូវទៅផ្ទះម៉ែក្មេកនេះ គឺដោយសាតមានការស្មើសុំ ពីម្ចាស់ដើម តែនាងមិនប្រាប់ចំៗនោះទេ ហើយនាងនៅបានសន្យាទៀតថា នាងឈប់ច្រៀង Cover ហើយ ហើយនិងព្យាយាម ផលិតនិងច្រៀងបទខ្លួនឫងវិញ ។

ដោយក្នុងនោះ នាង បាន និយាយថា​ សុំទោសបងប្អូនទាំងអស់គ្នា ដែលមិនបានតបឆាតណា  ពីបញ្ហាមួយនេះ ខ្ញុំសោកស្តាយដែរ ដែលមានការស្នេីអោយលុបបទ នេះ ចេញពី Channel YouTube : Neng Norng Musicដែលមាន View ទៅដល់ 16 លាន( ផ្លូវណាទៅផ្ទះម៉ែក្មេក ) ដែលនាងខ្ញុំ ច្រៀងទ្បេីងវិញតែនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នា ទទួលនៅអ្វីដែលថ្មី ពីនាងខ្ញុំ ហេីយ នាងខ្ញុំនឹងឈប់ច្រៀង cover ចាប់ពីពេលនេះ តទៅ អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការ ស្រលាញ់ សម្លេង នឹង កាយវិការរបស់នាងខ្ញុំ ។#ចែសារ៉ុងសន្យានឹងនាំបងប្អូនទាំងអស់គ្នាទទួលនៅអ្វីដែលថ្មីៗអរគុណសម្រាប់ការដែលស្រលាញ់រូបនាងខ្ញុំកន្លងមក ។

ហើយក្នុងនោះ យើងឃើញមាន អ្នកគាំទ្រនាបានចេញមក Comment ក្នុងទំនងថា  វាពិបាកដែរ បទម្ចាស់ដើមមិនល្បី ដល់គេ Coverល្បីជាងក៏វាបែបនឹងឯង ចំណែកអ្នកខ្លះទៀតក៏បានចូលរួមសោកស្តាយ ហើយក៏នម្ថែមថាបើសិនជា កញ្ញា មាស នីតា មិនCoverទេ បទនោះក៏មិនល្បីដែរ៕

Please enter a valid URL

Relate Post