ទើបតែស្ងប់ស្ងាត់រឿងរ៉ាវបែកបាក់ស្នេហា១រយៈប៉ុណ្ណោះ តារាចំរៀងជួរមុខ លំដាប់ប្រទេស អ្នកនាង ពេជ្រ សោភា ក៏បានជួបរឿងមិនសប្បាយជាថ្មីទៀត ។ នេះ បើយោងតាមការបង្ហោះសារកាលពីតប់ថ្ងៃទី7 ខែមេសា ឆ្នាំ 2022យប់មិញនេះ បានអោយដឹងថា តារាចំរៀងរូបនេះ មានការខិងសម្បា និងមិនពេញចិត្តយ៉ាងខ្លាំងជាមួយសិស្សប្អូន១រូបដែលបានបំពានលើនាង តាមរយៈពាក្យសំដី ។
ហើយតារាស្រីរូបនេះ ក៏មិនបានបង្ហាញថាជាអ្នកណាផងដែរ គ្រាន់តែយកសំដីដែលគេនិយាយនោះ មកដាក់នៅ ខាងចុងនៃសារដែលនាងបានបង្ហោះតែប៉ុណ្ណោះ ។ ដោយក្នុងសានោះនាងបាននិយាយថា ក្នុងនាមខ្ញុំជាសិស្សច្បង ខ្ញុំតែងយកពាក្យមួយមកដាក់ក្នុងខួរក្បាលខ្ញុំជួយខ្លួនឯងអោយបាន៩៩% តែបើសិស្សប្អូនឈ្លើយប្រលែងវាតាមនឹង តែបើចរិកល្អជួយដល់ថ្ងៃស្លាប់បងប្រាប់អូនអោយយល់ ត្រៀមៗធ្វើមិនបានគឺមិនមែន ពេជ្រ សោភា(ខ្ញុំមិនចេះនិយាយកាត់បងៗទេជាពិសសេរគឺបងភា) ។
ហើយនៅពីក្រោមសានោះគេឃើញមានការ Comment ជាច្រើន មានទាំងផ្ដល់កម្លាំងចិត្ត ហើយក៏មាន Comment ខ្លះ ក៏បានបង្ហាញពីលក្ខណៈខ្លះៗរបស់បុគ្គលរូបនោះដែលពេជ្រ សោភា បាននិយាយនោះផងដែរ ដោយក្នុងនោះមាន Comment 1 បានសសេរថា ចង់និយាយអោយមនុស្សរមើរគុណមែនបងភាក្រពើវង្វេងបឹងជាពិសេស……នាំអោយល្បីហើយភ្លេចដើមកំណើត ស្រាប់តែអ្នកនាង ពេជ្រ សោភា បាន Comment តបថា និយាយពីរក្មេងកាតឿតើ ថ្ងៃគ្នានិយាយឡូយលើកឆាក ។
ហើយក៏មាន Comment ១ទៀតបាននិយាយថា បងស្រីកុំយកចិត្តទុកដាក់ជាមួយមនុស្សអញ្ចឹងអី ខ្ញុំក៏បានឮដែរ។មានអារម្មណ៍ថាមនុស្សហ្នឹងវាអត់សូវជាចូលចិត្តបងស្រាប់ទៅហើយ មិនបាច់និយាយជាមួយទេនាំតែគេមិននិយាយ ហើយមួយទៀតធ្វើការងារសិល្បៈឲ្យរវល់នៅក្នុងក្រុមហ៊ុនទៅកុំឲ្យចេញបទចម្រៀងបានចិត្តពេក ។
ចំណែក ឯ Comment ១នេះវិញគឺដាក់១ឆ្ងាញ់តែម្ដង ដោយគេបានសសេរថា មេីលតាំងពីពេលកំពុងឡាយឃេីញចរឹកអាកាតឿនឹងជ្រិញហ្មងនិយាយដូចអត់គោរពរាមច្បងទេ ថ្ងៃនឹងសូម្បីតែបងនិមលក៏វានិយាយមកចង់មេីលងាយដែរ(និយាយលេងមិនសមលេង)