សូ ដានីតា ធ្វើបែបនេះ មហាជនភ្ញាក់ផ្អើលមិន​ស្ទើ

លោកប្រហែលជាបានជ្រាបរួចមកហើយ អំពីជីវិតដែលជួបបញ្ហា មិនស្វាងដូចជា អ្នកនាង សូ ដានីតា ។ ដោយផ្ដើមចេញពី មិត្តរួមអាជិពបោកលុយ រាប់សិបមុឺនដុល្លារ និងបន្តដោយការដែលមានបញ្ហា រឿងការងាររហូតដល់នាងសម្រេចចិត្តបញ្ឈប់ការសហការរូមការងារជាមួយក្រុមហ៊ុនពិធីការដ៏ល្បី១ ដែលនាងធ្លាប់រួមការងារជាមួយជាង ១០ឆ្នាំ ហើយនោះ ។

( មានពត៍មានជា វីឌីអូ នៅខាងក្រោម )

ក្រៅពីនោះនៅសុខៗស្រាប់តែនាងប្រកាសលែងលះស្វាមី តាមរយៈបណ្ដាញសង្គមធ្វើអោយមហាជនមានការភ្ញាក់ផ្អើលគ្រប់ក្នា ។ ហើយស្វាមីរបស់នាងក៏បានចេញមកសារភាពផងដែរថាខ្លួនពិតជាមានកំហុសក្នុងរឿងនោះមែន ។

តែគ្រប់យ៉ាងមិនប្រកដថាគ្មានផ្លូវចេញនោះទេ ក្រោយភ្លៀងមេឃស្រឡះ អ្វីៗបានត្រឡប់ទៅរកភាពវិជ្ជមានវិញហើយ ក្រោយពីអ្នកនាង សូ ដានីតា ធ្វើបែបនេះ ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ដោយនៅមុននេះបន្តិច អ្នកនាងសូ ដានីតា បានបង្ហោះរូបភាព១ចំនួន ដែលបង្ហាញពីស្វាមីរបស់នាងកំពុងតែអង្គុយលេងជាមួយកួនប្រុសយ៉ាងមានក្ដីសុខ ហើយនៅបន្ថែមសារយ៉ាងពិរោះថែមទៀតផង ។

ដោយក្នុងនោះនាងបាននិយាយថា មើលមុខកូនប្រុស កំពុងតែ ធ្វើភ្នែកសេញ៉ូដាក់ស្រីស្អាត !ឯ ប៉ាៗវិញធ្វើមាត់cuteដាក់ម៉ាក់យាយបាក់ឆ្មេញ ! ។

ដែលរូបភាពនិងសារ១នេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំង២ ត្រឡប់មកប្រើជីវិតរូមគ្នាជាថ្មី ម្ដងទៀតហើយ ការវិលមករួមរស់ជាប្ដីប្រពន្ធម្ដងទៀតនេះ ដ្បិតថា សូដា នីតា ​មិនបានបញ្ជាក់ចំៗពី​មូលហេតុដែលនាង​ព្រមលើកលែង​ឱ្យប្ដីក៏ពិតមែន ​តែតាមសារដែល​តារាស្រី​រូបនេះ​ប​ង្ហោះ​​​នៅលើហ្វេសប៊ុក​បានបង្ហាញថា ​គឺដោយសារតែនាងអាណិតកូន ​ព្រោះគេនៅតូចខ្លាំងណាស់ ​បើពួកគេបែកបាក់គ្នាកូនអាចនឹង​ខ្វះភាពកក់ក្ដៅ ហេតុដូច្នេះទើបនាង និង ប្ដី ព្រមថយ​ម្នាក់មួយជំហាន​ដើម្បីអនាគត​កូនទៅថ្ងៃខាងមុខ។​

ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្ដែងនូវអារម្មណ៍​ត្រេកអរ ​និងជូនពរឱ្យគ្រួសារ​តូចរបស់តារាស្រីរូបនេះ ​កាន់តែមាន​សុភមង្គល​​ផងដែរ៕

Please enter a valid URL

Relate Post