សមនិងរហស្សនាម ជា កំពូលតារាគ្មានអ្នកជំនួសបាន ពិតមែន សម្រាប់ Super Star តារាស្រីល្បីឈ្មោះ Aum Patcharapa ជាមនុស្សស្រីដែលស្អាត និងពូកែ សាងកេរ្តិឈ្មោះ ដោយភាពយន្តល្បីៗរាប់មិនអស់ ទោះជាក្នុងពេលនេះមានតារាប្រុសស្រី ក្មេងខ្ចីជាច្រើន រះព្រោងព្រៀត លើវិថីសិល្បៈថៃ តែ កំពូលនៅតែជាកំពូល គ្មានអ្នកណាផ្ដួលបាននោះទេ ។
ហើយអ្វីដែលសំខាន់ ក្នុងពេលនេះ នាងបានត្រឡប់មកថែរូបរាងឡើងវិញ ដោយការតមអាហារ និងហាត់ប្រាណ រហូតដល់ពេលនេះ មានចង្កេះត្រឹមតែ លេខ23 តែប៉ុណ្ណោះ ធ្វើអោយនាងទាញអ្វីយកមកស្លៀកគឺស្រស់ស្អាតទាំងអស់ ។
ហើយចុងក្រោយនេះ នាងបានបង្ហាញរូបថ្មីបំផុតរបស់ខ្លួន ជាមួយឈុតពណ៍បៃតង មកពីម៉ាកដ៏ល្បី ។ តែអ្វីដែលរិតតែទាក់ទាញបំផុតនោះ គឺ កាបូបយូរខ្នាតធំ មកពីម៉ាក HARMES ដែលមានតំលៃ ជិត 3លានបាត ឬ 78000ដុល្លារ ឯណោះ ដោយក្នុងតំលៃនេះ គឺគេអាចទិញផ្ទះបានដល់ទៅ ២ល្វែង ។