លោកអ្នកពិតជាបានជ្រាបហើយថា ជីវិតគ្រូសារតារាចំរៀងលោក សុខ រក្សារ និង អ្នកនាងកុល ដាវី គឺពោពេញទៅដោយសុភមង្គល ។ ដោយសាតែលោក សុខ រក្សា ជាស្វាមីដែលប្រកបដោយគុណធម៍ និងមើលថែភរិយាបានយ៉ាងល្អ ។ ហើយក្រោយពីរៀបការរួចមកពួកគេទាំង២ ខំប្រឹងប្រែងរកសុីណាស់ មិនថាតែស្វាមី ឬ ភរិយានោះទេ ។
ហើយបើនិយាយពីរឿងបុត្រវិញគឺពួកគេចង់បានណាស់ ដោយពួកគេបានប្រើគ្រប់វិធីដើម្បីបានបុត្រ ។ រយៈពេលដ៏យូរ ដែលពួកគេបានតស៊ូនិងរងចាំក៏ត្រូចបានបញ្ចប់ ដោយនៅមុននេះបន្តិច អ្នកនាង កុល ដាវី សម្រាលបានកូនស្រី១ដ៏គួរអោយស្រឡាញ់ ។
ហើយអ្វីដែលរិតតែធ្វើអោយលោក សុខ រក្សារ សប្បាយចិត្ត ញញឹមបិតមាត់មិនជិតនោះ គឺកូនស្រីរបស់លោក មានមុខមាត់ដូចលោកខ្លាំងណាស់ តែសម្បុរសបែកក្រហមកាត់ទៅរកម៉ាក់ ។ ហើយក្នុងនោះគេឃើញអ្នកនាង ឆៃលី ដាឡែន បានបង្ហោះនូវរូបភាពមួយចំនួន របស់គ្រួសារអ្នកនាង កុល ដាវី និងលោក សុខរក្សា ព្រមទាំងកូនស្រី ហើយនាងថែមទាំងបានបន្ថែមសារ ក្នុងន័យជូនពរ និងសាទរថែមទៀតផង ។
ដោយនាងបានសសេរសារថា អបអរសាទរសំលាញ់Kol Davy បានប្រសូតបានកូនស្រី ជូនពរសំលាញ់សុខភាពល្អទាំងកូននឹងម្តាយ ។
គួររំលឹកផងដែរថា អ្នកនាង កុល ដាវី និងលោក សុខ រក្សារ បរាជ័យមិនតិចដងទេក្នុងរឿងនេះ ទម្រាំបានកូនស្រី១ដ៏ស្រស់ស្អាតបែបនេះនោះ ។