គោរមងាដែល   វីរៈសិល្បៈករ ព្រហ្ម ម៉ាញ ទទួលបានពិតជាមានអត្ថន័យធំធេងនិងគួរចងចាំ                        

ក្រោយពីតស៊ូ លះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ថែរក្សារអភិរក្ស រហូតដល់បើកសាលារៀនដោយមិនយកកំរៃ រួមទាំងខំប្រឹងបញ្ចេញស្នាដៃទោះជាសុខភាពមិនសូវរឹងមាំក្ដី ដើម្បីតែវិស័យកំប្លែងអាយ៉ៃផងនោះ  វីរៈសិល្បករផ្នែក កំប្លែងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ទទួលបាន គោរមងារកិត្តិយស ​ជា «កិត្តិឧទ្ទេសបណ្ឌិត» ដែលគោរមងានេះ ពិតជាស័ក្តសម និងសមត្ថភាព និងភាពរស៊ូរបស់លោកយ៉ាងខ្លាំង ។

ដោយនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស ជូន វីរៈសិល្បករលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

នេះពិតជាកិត្តិយស និងកម្លាំងចិត្តដ៏សំខាន់សំរាប់វីរៈសិល្បករយើង ក្រោយពីលោក បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺសម្ពាធឈាមធ្វើទុក្ខធ្ងន់ធ្ងរ រហូតដួលសន្លប់ក្នុងព្រឹត្តិការណ៍ដ៏ធំ១នាពេលកន្លងទៅនេះ និងត្រូវបានជួយសង្គ្រោះទាន់ពេលវេលា និងបានធូស្បើយនៅប៉ុន្មានថ្ងៃមុននេះ ។

 

ក្រោយពីទទួលបានដំណឹងដ៏រីករាយនេះ ធ្វើឲ្យមហាជនសប្បាយចិត្តនឹងសាទរចំពោះលោក ព្រហ្ម ម៉ាញគ្រប់គ្នា ដែលលោកទទួលបានដំណែងមួយនេះ៕ ហើយបើយើងក្រឡេកទៅមើលអត្ថន័យ នៃគោរមងា ដែលវីរៈសិល្បករយើងទទួលបាននោះគឺពិតជាមិនធម្មយានោះទេ ។ ដែលពាក្យថា កិត្តិឧទ្ទេសបណ្ឌិត អាចមានន័យជារួមថា បណ្ឌិតឬអ្នកប្រាជ្ញដែលពូកែខាងនិយាយពន្យល់ប្រកបដោយកិត្តិយស។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រៅពីលោក ព្រហ្ម ម៉ាញ ដែលមានងារជា «កិត្តិឧទ្ទេសបណ្ឌិត» ក្នុងនោះសម្តេចកិត្តិឧទ្ទេសបណ្ឌិតសង្ឃរាជ ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ក៏ទទួលបានគោរមងារនេះផងដែរ៕

Please enter a valid URL

Relate Post