ឱក សុគន្ធកញ្ញា គ្រងឈុតបុត្រីកបិលមហាព្រហ្ម ស្រស់ស្អាតខ្លាំង និងជារូបភាពកម្ររ

មហាជន និងអ្នកគាំទ្រមិនសសើរមិនបានក្រោយ Super Star តារាល្បីកំពូលលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា បានគ្រងនូវឈុតបែបបូរាណ ក្រោមការរៀបចំតាមក្បួនខ្នាត យ៉ាងត្រឹមត្រូវ  ។

នោះគឺឈុតព្រះនាង**កិរិណីទេវី** ជាបុត្រីទី៥នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២២ វេលាម៉ោង ១០:០០នាទីព្រឹក។

⚜️ទ្រង់អម្ពរ ពណ៌ស្លឹកចេកស្រស់(បៃតង)
⚜️សៀតផ្កា មន្ទារវបុស្ប
⚜️អាភរណៈ កែវមរតក
⚜️ភក្សាហារ ទ្រង់សោយ គ្រាប់ធញ្ញជាតិ(សណ្តែក-ល្ង)
⚜️ព្រះហស្ថស្តាំទ្រង់ កង្វេរ ព្រះហស្ថឆ្វេងទ្រង់ ស្នា
⚜️ទ្រង់គង់ឈររំពៃលើខ្នង គជសារ(សត្វដំរី)

ដែលឈុតដ៏ប្រណិត១ឈុតនេះ បានរៀបចំដោយ សំអាងការ ហង្ស ផាត់មុខនិងធ្វើសក់ដោយ Maha Virak Make Up
ថតរូបដោយ C.nation studio
រចនាគ្រឿងម្គុដដោយ ថៃ សាន
Background Design ចំរើន អាត

Please enter a valid URL

Relate Post