សុភ័ក្រ កុសុម៉ា បោះពាក្យបែបនេះ ក្រោយ ផេន ខេក ប្រកាសលែងលះ

នៅក្នុងបណ្ដាញសង្គមមានកាតភ្ញាក់ផ្អើលមិនស្ទើនោះទេ ក្រោយពីតារាកំប្លែង ភេទទីបី កញ្ញា ផេន ខេក បានប្រកាសច្បាស់ៗនៅលើបណ្ថាញសង្គមកាលពីថ្ងៃទី 18 ខែមេសា ឆ្នាំ2022 ម្សិលមិញនេះថា នាងនិងស្វាមីបានលែងលះគ្នាហើយ ដោយសារតែស្វាមីរបស់នាងក្បត់ចិត្តនាងទៅយកអ្នកថ្មី ដោយមិនខ្ចីស្រណោះ ជីវិតស្នេហា ដែលសាងមករួមគ្នាជាង 6ឆ្នាំ និងចំណងអាពាហ៍ពិពាហ៍ ក្រោមការចូលរួមជាសាក្សី ពីភ្ញៀវប្រុសស្រី និងតារាល្បីៗ ស្ទើ១ចំហៀងប្រទេសនោះទេ ។

ដោយនាងបាននៅបានបញ្ជាក់ផងដែរថា កាេលែងលះលើកនេះ គឺជារឿងពិតមិនមែនសំដែងដើម្បីទាក់ទាញការចាប់អារម្មណ៍នោះទេ ដោយនាងបាននិយាយថា 6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងញ៉ុមជំពាក់លុយគេទៀត)

ហើយនៅពីក្រោមសារដែលកញ្ញា ផេន ខេក បាន Post នោះ គេបានឃើញ កញ្ញា សុភ័ក្រ កុសុម៉ា ដែលគេដឹងថាជាដៃគួពិធីករ ដ៏ល្អរបស់នាងគ្រប់កម្មវិធីនោះ បានចូលទៅ Comment ភ្លាមៗក្នុងន័យផ្ដល់កម្លាំងចិត្ត ទៅអោយមិត្តរួមអាជិពថា កុំគិតច្រើន ហើយក៏គួរកុំពិបាកចិត្តជាមួយអ្នកដែលមិនស្រលាញ់យើង មិនអោយតំលៃយើងដែរ ចាត់ទុកថាយើងជំពាក់កម្មគេ ហើយដល់វេលាដែលសងកម្មគេអស់ហើយ ស៊ូៗម៉ាប់ៗ ។ ហើយគេក៏នៅបានឃើញកញ្ញា ផេន ខេក ចូលទៅតប Comment នោះវិញដោយពាក្យពេជន៍យ៉ាងពិរោះថា អគុណ បេះដូងម៉ែ ។

គួរំលឹកដែរថា មុនពេលរៀបការនិងលែងលះគ្នា អ្នកទាំង២ គឺលោកឆៃ និង ផេន ខេក ឆ្លងកាត់រឿងរ៉ាវជាច្រើន មិនថាតែរឿងត្រជាក់ឬក្ដៅនោះទេ តែអ្នកទាំង២នៅតែជំនះបាន ប៉ុន្តែលើកនេះយើងមិនដឹងថារឿងរ៉ាវវាទៅជាយ៉ាងណានោះទេ ព្រោះរហូតមកដល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយពីអ្នកទាំង២នោះទេ ។ តែគេគ្រាន់តែដឹងថា ស្វាមីរបស់ផេនខេក គឺនៅរាំលេងយ៉ាងសប្បាយបង្ហោះក្នុង Tik Tok ហើយ ផេន ខេក វិញ គឺនៅធ្វើខ្លួនស្រស់ស្អាតចូលរួមក្នុងការ Live ផ្សេងៗធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងដែរ ។

Please enter a valid URL

Relate Post