ប្អូនពៅ ខាត់ សុឃីម ចេញមុខ ក្រោយមានអ្នករិះគន់ធ្ងន់ៗលើចំរៀងបងស្រីខ្លួន

បទចំរៀងដែលមានចំណងជើងថា អូនលែងប្ដីហើយ ដែលជាការបកស្រាយដោយតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ក្នុងផលិតកម្ម Davitra-Meadia និងបានផលិតចេញជាMV  ហើយដាក់នៅលើបណ្ដាញសង្គមជាផ្លូវការកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ  ដែលបទនេះ និពន្ធទំនុកច្រៀង និងភ្លេងដោយ គិន កក្កដា ។ ហើយបទនេះទទួលបានការគាំទ្រពីមហាជនយ៉ាងខ្លាំង ជាពិសេសគ្រប់វង់រាំ ក្នុងឱកាសចួលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ គឺគេឮបទនេះ យ៉ាងទ្រងឹងអឺងកង ។

តែវាជារឿងធម្មតាទៅហើយដែលមានទាំងមតិផ្ទុយ និងមិតិស្រប ដោយក្នុងពេលថ្មីៗនេះ មាន Acount faccebook មួយបានវាយប្រហារយ៉ាងចាស់ដៃទៅលើ អត្ថន័យ នៃបទចំរៀងដែលមានចំណងជើងថា អូនលែងប្ថីហើយ ថាជាបទចំរៀងដែលបន្ទាបតំលៃនារីខ្មែរ ដោយម្ចាស់ Acount faccebook រូបនោះបានសសេរថា “អូនលែងប្តីហើយ” ជាចម្រៀងឆ្នាំខ្លា តែខ្ញុំយល់ថាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្រ្តីខ្មែរជា ពន្លឹក ព្រោះថាស្រ្តីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯង ហើយប្រកាសរកសង្សាថ្មី(ប្រុសឈ្មោល)ដូចនៅក្នុងបទចម្រៀងនោះទេ។ម្យ៉ាងទៀតហាក់ប្រមាថដល់តម្លៃសង្គម កម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកតម្កើងនូវតម្លៃស្រ្តី និងសីលធម៌សង្គម ។ អ្នកមានសិទ្ធិនិពន្ធ តែកានិពន្ធត្រូវគិតពីតម្លៃនៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិផង…កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និង តម្លៃជាតិ ។ ចំពោះខ្ញុំសូមប្រកាស់ថ្កោលទោសដល់អ្នកនិពន្ធបទនេះ ព្រោះវាមានចរិតប្រមាថស្រ្តីខ្មែរ និងផ្សព្វផ្សាយអពើ ហឹង្សាក្នុងគ្រួសារ ។ អ្នកយល់យ៉ាងណា?

ហើយម្ចាស់ Acount faccebook ដដែលនោះនៅបានបញ្ជាក់ថា ខ្ញុំអរគុណចំពោះទស្សនៈរបស់បងៗ ខ្ញុំមិនជំទាល់ទំនុកភ្លេង និងការមិនសារទរចំពោះការអភិវឌ្ឍបទទេ តែខ្ញុំចង់សំដៅទៅលើការបង្ហាញឥរិយាបទរបស់ស្រ្តីខ្មែរ ដែលដើរប្រកាសថាខ្លួនលែងប្តី ហើយប្រកាសរកដៃគូថ្មី ប្រាប់គេឯងនោះមិនត្រូវទេ ព្រោះស្រ្តីខ្មែរមានសីលធម៌ណាស់ ហើយរឹងមាំណាស់ មិនដើរប្រកាសចឹងទេ ។

ក្រោយពីបានឃើញសារនោះរួចមក អ្នកនាង ខាត់ ណាចា

ដែលគេស្គាល់ថាជាប្អូនស្រី របស់អ្នកនាង ខាត់ សុឃីម បានចេញមុខតបទៅវិញថា​ ចេះតែរកទំនុក តាម៉ងពូ ដោយសារមានមនុស្សដូចពូរទេីបតម្លៃស្ត្រីអន់ថយ ប្រហែលគាត់ចង់ឲដូចជំនាន់មុន វៃដំច្រំធាក់យ៉ាងណាក៏នៅតែត្រូវទ្រាំបៀមទុក  អ្នកពូកែទេីសភាគច្រេីនគាត់ទំនេរពេកអត់កាងារធ្វេីទំនេរៗទេីសគេទេីសឯងហុឺ… ស្ត្រីឥឡូវគេខ្លាំង គេមានផែនរបស់គេ ៗចេះរកសុីមានលុយមានផ្ទះ មានឡានទំនេីប ដោយមិនចាំមានមនុស្សប្រុសជួយត្រូវមានសិទ្ធគ្រប់បែបយ៉ាងកុំចេះតែចង់ឲដូចមុនជួយមិនបាន រស់នៅមិនកេីតគឺចែកផ្លូវរកក្ដីសុខឲខ្លួនឯង មិនមែនកេីតមកជាមនុស្សប្រុសចង់និយាយអីធ្វេីអីក៏បានទេ#ស្រ្តីមានតម្លៃគ្រប់យ៉ាងដែលជារបស់គេ ។

 

ស្របពេលដែលបទចំរៀងដែលមានចំណងជើងថា អូនលែងប្ថីហើយ មានទាំងការគាំទ្រ និងរិះគន់ផងនោះ តំណាងផលិតកម្ម Davitra-Meadia បានចេញមកបញ្ចេញនតិយ៉ាងខ្លីថា​ អគុណបងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រ និងការបញ្ចេញមតិរិះគន់ក្នុងន័យកែលម្អរ និងមតិសរសើរ៕

Please enter a valid URL

Relate Post