ប្រវត្តិសាស្ត្រ​ចារ..​! V-BTS មាន Follower 40 លាននាក់ លឿនបំផុតនៅលើពិភពលោក 

Acount Instagram ផ្ទាល់ខ្លួនរបស់ Kim Taehyung ឬ V BTS មានអ្នកតាមដានលើសពី 40 លាននាក់ក្នុងរយៈពេលត្រឹមតែ 135 ថ្ងៃប៉ុណ្ណោះដែលធ្វើអោយ តារាប្រុសរូបនេះក្លាយជាមនុស្សលឿនបំផុតក្នុងប្រវត្តិសាស្រ្តនៃ Platform នេះ ។

ត្រឡប់ទៅថ្ងៃ ទី6 ខែធ្នូ ឆ្នាំ 2021 សមាជិក BTS ទាំង 7 នាក់ធ្វើអោយអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង តាមរយៈការបង្កើតគណនី Instagram ផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែប្រជាប្រិយភាពទូទាំងពិភពលោករបស់ខ្លួន V បានក្លាយជាសមាជិកដំបូងដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។

V ក៏ជាសិល្បករទោលកូរ៉េដែលមាន Follower​ ច្រើនជាងគេនៅលើ Instagram ។

V បានបំបែកឯតទគ្គកម្មរបស់ខ្លួនជា បុគ្គលដែលមាន Follower​ លឿនបំផុតនៅលើពិភពលោក។ បន្ទាប់ពី V បានបំបែកកំណត់ត្រា ចំនួន 2 នៅលើ Guinness World Records ប្រើពេលតិចជាង 5 ម៉ោងបន្ទាប់ពីបើកគណនី Instagram របស់គាត់។

Please enter a valid URL

Relate Post