មុននិង Cover បទចំរៀង គួរតែធ្វើបែបនេះ បើមិនចង់មានបញ្ហាតាមមកពេលក្រោយ

លោកអ្នកប្រហែលជាជ្រាបហើយពីករណី តារាចំរៀង កញ្ញាមាស នីតា បាន ​Cover បទ ផ្លូវណាទៅផ្ទះម៉ែលក្មេក ដែលកំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម រហូតមានអ្នកស្គាល់នាង ជាងស្គាល់ម្ចាស់បទដើមទៅទៀត រហូតធ្វើឲ្យម្ចាស់បទដើមមិនសប្បាយចិត្តដែលមានអ្នកថា បទនេះជាបទរបស់កញ្ញាមាស នីតា និងបានសម្រេចចិត្តឲ្យកញ្ញា មាស នីតា ដែលជាអ្នកCover លុបបទ ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលនាង Cover នោះ ចេញពីYoutube ទៀតផង៕

ទាក់ទងទៅនិងករណីនេះ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ បានសរសេរបញ្ជាក់ច្បាស់ៗ  រឿងអ្នកCover បទម្ចាស់ដើម នៅ Acount Facebook ផ្ទាល់ខ្លួនរបស់លោកថា សន្ទុះនៃការច្រៀងឡើងវិញ ឬ Coverបទចម្រៀងមានការកើនឡើង ព្រោះអ្នកCoverអាចបានប្រយោជន៍ ដែលពេលខ្លះធ្វើឲ្យម្ចាស់បទមិនសប្បាយចិត្ត ខ្លះក៏រីករាយព្រោះមានការគាំទ្របទខ្លួន។ ម្ចាស់បទនៅទីនេះ មិនមែនអ្នកចម្រៀងម្នាក់ឯងទេ សិទ្ធិនោះអាស្រ័យលើការសន្យាឬកំណត់គ្នាមុនផលិតបទដើមនោះ។

ដូចនេះ បើចង់Cover គេត្រូវសុំសិទ្ធិអ្នកណា?

1-ក្រសួង (បើបទនោះរកអ្នកទទួលមរតកមិនឃើញ)

2- ផលិតករ (ម្ចាស់ផលិតកម្ម)

3- អ្នកនិពន្ធ (ទំនុកច្រៀង-បទភ្លេង)

4- អ្នកចម្រៀង

5- អ្នកចូលរួមផលិតស្នាដៃបទដើម

ហើយក្នុងនោះ គេឃើញ តារាចំរៀងជើងចាស់ លោក មួន ម៉ារ៉ា បានចូលទៅ Comment ថា និយាយពីសិទ្ធិៗៗៗៗៗ ភាគច្រើនមិនដែលឃើញហាមអីបានផង តាំងពីយូរហើយ!សិទ្ធិស្អី? ហើយលោក សុខ ជំនោរ បានតបទៅវិញថា កវែក កឆ្នាំង ។

Please enter a valid URL

Relate Post