នៅក្នុងពេលនេះ នៅក្នុងបណ្ថាញសង្គមជាពិសេស Tik Tok គឺកំពុងតែក្ដៅគគុកជាមួយនិងការ share តៗគ្នា អំពិរឿងរ៉ាវនៃការបែកបាក់ របស់តារាកំប្លែងភេទទី៣ ផេន ខេក ជាមួយនិងស្វាមី ដែលទើបតែរៀបការមិនទាន់បានប៉ុន្មានផងនោះ ។ ដោយសារតែ ផេន ខេក បាន Live បកស្រាយនិងរៀបរាប់យ៉ាងច្រើនអំពីការបែកបាក់នេះ ដោយនាងបានសង្កត់ធ្ងន់ថា ជីវិតស្នរហាគួរស្រកររបស់នាង ត្រូវបានរលាយដោយសារមានអ្នកទី៣ មកជ្រៀតជ្រែក ។
ដោយនាងបានរៀបរាប់និងបញ្ជាក់ថា ពេលបើកទ្វាឃើញស្វាមីកំពុងគេងនៅជាមួយអ្នកថ្មី ផេនខេក ក៏អួលដើមក ហើយក៏បានជជែកគ្នា។ ពេលនោះស្វាមីនាង ក៏បានជេរប្រមាថនាង និងបោកទូរស័ព្ទដៃនៅចំពោះមុខនាង ហើយថែមទាំងឲ្យសន្ដិសុខដេញនាងចេញទៀត។ ពេលចាប់បានស្វាមីកំពុងគេងជាមួយអ្នកថ្មីនោះ ស្រាប់តែស្វាមីនាងស្រែកឲ្យនាងចេញពីបន្ទប់ ហើយក៏អះអាងថា មិនដែលស្គាល់រូបនាងដែលជាភរិយារៀបការត្រឹមត្រូវតាមប្រពៃណីនេះឡើយ។ ទោះជាយ៉ាងណា នេះគ្រាប់តែជាការអះអាងពីភាគីម្ខាង គឺផេនខេក ដែលកំពុងឈឺចាប់នឹងរឿងស្វាមីក្បត់ចិត្ដ។
ហើយទាក់ទងទៅនិង អ្នកទី៣ នេះផងដែរ បានធ្វើអោយ តារាបង្ហាញម៉ូត ក្នុងក្រុម BS Supermodel លោក រ៉ាឌី ត្រូវបានគេជេប្រមាថដោយមិនសំចៃមាត់នោះទេ ដោយគេចោទថាលោកជា អ្នកទី៣ ដែលធ្វើអោយអ្វីៗ ក្លាយទៅជាបែបនេះ ។ ដោយពួកគេបាន Share តៗគ្នា នូវ រូបភាព និងវីឌីអូ ជាច្រើន ដែលលោកឆៃ និង រ៉ាឌី បង្ហាញភាពស្និតស្នាលនិងគ្នា ។ មិនបង្អង់យូ រ៉ាឌី បានរត់ទៅពឹងតារាចម្រៀងបញ្ញា សិទ្ធដល់ផ្ទះ ដើម្បីLive បកស្រាយពីដំណើរយល់ច្រឡំរបស់មហាជនមកលើខ្លួន។ រ៉ាឌី និយាយថា តាមពិតរូបលោក និងឆៃដែលជាស្វាមីរបស់ ផេនខេក គឺជាមិត្ដភក្ដិនឹងគ្នាពុំមានទំនាក់ទំនងអ្វីផ្សេងនោះទេ។ រីឯវីដេអូចាស់ដែលគេឃើញនៅតាមបណ្ដាញសង្គមនោះ គឺរូបលោក និងថតឡើងក្នុងន័យលេងសើចធម្មតាប៉ុណ្ណោះ ប៉ុន្ដែដល់ពេលមានរឿងស្រាប់តែធ្លាយវីដេអូស្និទ្ធស្នាលបែបនេះកាន់តែច្រើន។ ហើយ រ៉ាឌី នៅបានបញ្ជាក់ថា រឿងនេះមានតែ ផេនខេក និងឆៃខ្លួនឯងទេ ទើបដឹងច្បាស់ ថាការបែកបាក់ពួកគេកើតចេញពីអី ហើយខ្ញុំគ្រាន់តែជាមិត្ដធម្មតាទាំងផេនខេក និងឆៃ ហើយឥឡូវខ្ញុំបែរទៅជាជនរងគ្រោះ ខ្ញុំអួលដើមករនិយាយមិនចេញពេលគេជេរថា ខ្ញុំជាមនុស្សអាក្រក់ដណ្ដើមប្ដីគេ ទាំងដែលខ្ញុំមិនដឹងអីសោះ ។ រ៉ាឌី ស្នើឲ្យស្វាមីរបស់ផេនខេក ចេញមុខបកស្រាយលើទំនាក់ទំនងនេះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំបន្ដទៅទៀត។លោកថា លោកនៅតែជាមិត្ដល្អរបស់ផេនខេក និងឆៃ ព្រោះបានស្គាល់ និងរាប់អានគ្នាអស់រយៈពេលជាង៥ឆ្នាំហើយ។
នៅក្នុងការLive តាមគណនីហ្វេសប៊ុករបស់តារាចម្រៀង បញ្ញាសិទ្ធិ កាលពីយប់មិញ រ៉ាឌី ក៏ទទួចឲ្យមហាជនឈប់យករូបថត ឬវីដេអូលោកជាមួយឆៃ ទៅចុះផ្សាយទៀតដែលធ្វើឲ្យមហាជនយល់ច្រឡំ ហើយនាំគ្នាមកជេរប្រទេចលោកកាន់តែច្រើន។ ទន្ទឹមគ្នានេះ ផេនខេក ក៏ទទួលស្គាល់ថា លោករ៉ាឌី មិនមែនជាជនទី៣ ដែលចូលទៅបំបែកស្នេហារវាងនាង និងឆៃនោះទេ ។ នៅក្នុងការLive បកស្រាយខ្លីមួយជាមួយតារាសម្ដែង គង់ ច័ន្ទស្រីមុំ កាលពីយប់មិញ ផេនខេក បានបញ្ជាក់ថា រ៉ាឌី និងបញ្ញាសិទ្ធ គ្រាន់តែជាមិត្ដភក្ដីធម្មតារបស់ឆៃប៉ុណ្ណោះ៕
ហើយអ្នកទី៣ ដែលចូលខ្លួនមកបំផ្លាញ ជីវិតស្នេហា ដែល ផេន ខេក ខំថែរក្សាជាង ៦ឆ្នាំ មកហើយនោះត្រូវបាន ផេនខេក បង្ហើបថា អ្នកដែលជាជនទី៣ដែលធ្វើឲ្យនាងមានការបែកបាក់គ្នានោះគឺជាអ្នកដែលនៅក្បែរខ្លួនដែលនាងទុកចិត្តរហូតមក ម្នាក់នោះមិនមែនជាបងប្អូន តែជាមិត្តភក្ក័ ជាអ្នកដែល ផេន ខេក គោរពស្រលាញ់រហូតមក រហូតនាងឲ្យតម្លៃម្នាក់នោះថាជា(នឹង) បងថ្លៃប្រុស (សោ)បងថ្លៃស្រី ពេញៗមាត់ទៀតផង។ ហើយអ្វីដែលកាន់តែធ្វើអោយមហាជនមានការងឿងឆ្ងល់បំផុតនោះគឺ មកដល់ពេលនេះ គេអត់បានឃើញ លោកឆៃ ចេញមុខបកស្រាយអ្វីនោះទេ គឺស្ងាត់ឈឹងតែម្ដង ។
គួររំលឹកផងដែរថា ក្រោយការរួច ផេនខេក នៅជំពាក់ថ្លៃជួលអគារ គេចំនួន៥០០០ដុល្លារ ជំពាក់លុយមិត្ដភក្ដិឈ្មោះស្រីកែវ និងជំពាក់លុយថ្លៃអីវ៉ាន់គេផ្សេងទៀត។ ពេលនោះ ផេនខេក មិនទាន់អស់សង្ឃឹមខ្លាំងនៅឡើយដោយរង់ចាំភ្ញៀវចងដៃតាមរយៈ ABAប៉ុន្ដែរយៈពេល២ ទៅ៣ថ្ងៃក្រោយ ក៏ចំនួនលុយបាញ់តាមកុងមើលទៅមិនគ្រប់សងសងថ្លៃជួលហាង និងទំនិញគេទៀត។ ទោះជាយ៉ាងណា ផេនខេក នៅតែទ្រាំលាក់រឿងរៀបការជំពាក់លុយគេ ដោយខ្លួនសុខចិត្ដបៀមទុក្ខ ហើយប្រឹងប្រែងរកស៊ីផ្ទាល់ខ្លួន និងសម្ដែងសិល្បៈ ដើម្បីបានលុយដោះបំណុលគេ។ ប៉ុន្ដែការលះបង់របស់នាងដើម្បីស្វាមីមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែស្វាមីក្បត់ចិត្ដទៅមានអ្នកថ្មី ធ្វើឲ្យនាងមានទុក្ខជាន់លើទុក្ខ៕