រឿងក្ដី តារាស្រីល្បីឈ្មោះ អ្នកនាង Tengmo បាត់វង់ជីវិតដោយធ្លាក់ពីលើទូកចូលទឹកទន្លេចៅប្រាក់យ៉ា បានអូសបន្លាយជាង២ខែមកហើយ តែហាក់នៅពុំទាន់រកបានយុត្តិធម៌ ឬ ការពិតជូនគ្រួសារ និង ញាតិមិត្តនៃសពនៅឡើយ។ ហើយសមត្ថកិច្ចក៏នឹងត្រៀមបញ្ចប់សំណុំរឿងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះដែរ។ នៅពេលដែលរឿងក្តីកាន់តែជិតបញ្ចប់ ពេលនេះខាងសមត្ថកិច្ចក៏បានបង្ហាញបទចោទប្រកាន់ចំពោះបុគ្គលទាំង ៥នាក់ ដែលមានវត្តមាននៅលើទូកជាមួយ Tangmo ផងដែរ។
ក្នុងនោះ សម្រាប់បុគ្គលទី ១ ហាយសូ Poh ត្រូវបានតុលាការចោទប្រកាន់ចំនួន ៥ ករណី៖
១. បើកបរដោយការប្រមាថរហូតធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត
២. បើកបរដោយមិនមានក្រដាស ឬ លិខិតអនុញ្ញាតិ
៣. ប្រើប្រាស់ទូកដែលលិខិតអនុញ្ញាតិផុតសុពលភាព
៤. បំផ្លាញភស្តុតាងទម្លាក់ចូលទៅក្នុងទឹក
៥. ផ្តល់ភស្តុតាងមិនពិត
បុគ្គលទី ២ Robert ត្រូវបានតុលាការចោទប្រកាន់ចំនួន ៤ ករណី៖
១. បើកបរទូកដោយមិនមានក្រដាសប្រកាសអនុញ្ញាតិ
២. ប្រើប្រាស់ទូកដែលលិខិតអនុញ្ញាតិផុតសុពលភាព ៣. បើកបរដោយការប្រមាថរហូតធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត
៤. បោះចោលភស្តុតាងចូលទៅក្នុងទឹក
បុគ្គលទី ៣ នាយ Job ត្រូវបានតុលាការចោទប្រកាន់ចំនួន ២ ករណី៖
១. ជួយអ្នកដទៃឱ្យរួចផុតពីការចោទប្រកាន់ ត្រូវជាប់ទោសព្រហ្មទណ្ឌ
២. ព្យាយាមបំផ្លាញភស្តុតាងចោលទៅក្នុងទឹក
បុគ្គលទី ៤ Gatick ត្រូវបានតុលាការចោទប្រកាន់ចំនួន ១ ករណី៖
១. ផ្តល់ភស្តុតាងមិនពិត
បុគ្គលទី ៥ Sand ត្រូវបានតុលាការចោទប្រកាន់ចំនួន ១ ករណី៖
១. ប្រព្រឹត្តទង្វើដែលប្រមាថ រហូតធ្វើឱ្យអ្នកដទៃស្លាប់