លោកជំទាវ ហ៊ុន សុីណាត ប្រាប់ថាកុំទើសនិងបទ « ខ្ញុំលែងប្ដីហើយ » ក្រោមហេតុផល១នេះ

បទ« អូនលែងប្ដីហើយ​ » ច្រៀងដោយតារាចម្រៀងពហុជំនាញ ខាត់ សុឃីម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ មានអ្នករិះគន់ក៏ដូចជាជជែកវែកញែកទៅលើបទមួយនេះជាច្រើន 

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ចំណាប់អារម្មណ៍ របស់លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីរបស់សម្តេចតេជោ នៅក្នុងរឿងនេះ ។ ដោយលោកជំទាវបានសសេរសារ នៅលើ   Facebook Page ផ្លូវការរបស់លោកជំទាវថា គ្រាន់តែចម្រៀងច្រៀងលេងកម្សាន្តសោះបទគេពិរោះ អត្ថន័យល្អ អត់មានបន្ទាបតម្លៃនោះទេ ស្ត្រីមានសិទ្ធិរើបំរាស់ ដូចបុរសដែរតាស៎ មនុស្សស្រីសម័យនេះគឺគាត់រឹងមាំណាស់ មិនដូចសម័យមុនៗនោះទេ ស្ត្រីនឹងបុរស ក្នុងសម័យនេះ គឺមានសិទ្ធស្មើគ្នា បទចម្រៀងល្អ (បើប្ដីនោះមានសមត្ថភាពពិត សូមកុំខ្លាច) ចេះតែមាន រឿងមកទើសខុសទំនងហើយលោកអើយ ចុះត្រង់អាឡាយបញ្ចេញស្អីៗនោះមិនទើសផងទៅ ។ ហើយក្នុងនោះគេនៅបានឃើញអ្នកនាង ខាត់ សុឃីម ចូលទៅ Comment ថ្លែងអំណរគុណលោកជំទាវផងដែរ ។

តែបើយើងក្រឡេកទៅមើលខាងផលិតកម្ម Davitra Media ក៏បានចេញសំណេរបញ្ចាក់ច្បាស់ៗទៅលើអត្ថន័យនៃបទចម្រៀងនេះដោយបានបញ្ជាក់ថា ក្រុមហ៊ុនអរគុណសម្រាប់មតិយោបល់ល្អៗក្នងន័យកែលម្អនិងស្ថាបនា ក្នុងបទចម្រៀង“អូនលែងប្ដីហើយ”ក្នុងផលិតកម្មដាវីត្រា នៅតាមបណ្តាញសង្គម។តាមពិតទៅបទនេះ ក្រុមការងារផលិតមកគឺដើម្បីចង់បង្ហាញពីសុខសន្តិភាពរបស់កម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព ស្រ្តី មានសិទ្ធិ និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់។ 

គួររំលឹកផងដែរថា បញ្ហានៃការរិះគន់ និងបកស្រាយនេះ គឺបានកើតឡើងក្រោយពីអ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ឈួរ សុបញ្ញា បានលើកឡើងថា “អូនលែងប្តីហើយ” ជាចម្រៀងឆ្នាំខ្លា តែលោកយល់ថា វាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្រ្តីខ្មែរ ជាពន្លឹក ព្រោះថាស្រ្តីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯង ហើយប្រកាសរកសង្សាថ្មីដូចនៅក្នុងបទចម្រៀងនោះទេ។លោកបន្ថែមថា វាហាក់ប្រមាថដល់តម្លៃសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកតម្កើងតម្លៃស្រ្តី និងសីលធម៌សង្គម។ យើងមានសិទ្ធិនិពន្ធ តែការនិពន្ធត្រូវគិតពីតម្លៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិ កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និងតម្លៃជាតិ។

Please enter a valid URL

Relate Post