រហូតមកទល់ពេលនេះ រឿងរ៉ាវដ៏ក្ដៅគគុក នៃការលែងលះ របស់គូរស្វាមី តារាកំប្លែងភេទទី៣ ផេនខេក ដែលកើតឡើងដោយសារមានអ្នកទី៣ មកជ្រៀតជ្រែក ហើយអ្វីដែលឈឺចាប់បំផុតនោះ គឺអ្នកទី៣ ដែលគួរអោយខ្លាចនោះគឺជាមនុស្សដែលនៅកៀកខ្លួន និងជាមនុស្សដែលនាងគោរពស្រឡាញ់នោះ នៅតែកើនកំដៅឥតឈប់ឈរ ដោយសារតែ ផេនខេក ចេញមុខឡាុយម្ដងហើយម្ដងទៀត ពាក់ព័ន្ធនៅក្នុងរឿងនេះ ។
ហើយចុងក្រោយនេះ ផេនខេក បានធ្វើអោយមហាជន ស្រឡាំងកាំង យ៉ាងខ្លាំងក្រោយពីនាង បាននិយាយច្បាស់ៗក្នុងការ Live ថា ប្ដីរបស់នាង ពេលនៅជាមួយនាងជាប្ដីរបស់នាង តែពេលបែកពីនាងទៅនៅជាមួយគេប្រែទៅជាប្រពន្ធគេទៅវិញ ។
តាមរយៈការLive វិដេអូកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះ ផេន ខេក និងអ្នកនាង គង់ ចាន់ស្រីមុំ បាននិយាយថា ប្តីរបស់ ផេន ខេក ឈ្មោះ ឆៃ លួចទៅមានអ្នកថ្មីហើយដើរតួជាប្ដីពេលនៅជាមួយផេនខេក ដល់មានអ្នកថ្មីប្តីធ្វើជាប្រពន្ធគេវិញ រហូតមានថ្ងៃមួយ ផេន ខេក តាមទាន់និងភ្នែកតែនាងមិនហ៊ានធ្វើអ្វីគេទេ ដោយហេតុតែស្រលាញ់ប្តីពេកសុខចិត្តឈឺចាប់តែម្នាក់ឯង រហូតប្តីបានចិត្តគំរាមវាយធ្វើបាបនាងទៀតដល់ថ្នាក់ជេរប្រមាថមើលងាយដោយពាក្យមិនសមរម្យទៀតផង ។
ទោះជារឿងរ៉ាវនៃការលែងលះ បានល្បីខ្ទខ្ទាយ៉ាងណាក្ដី តែអ្វីដែលនៅតែដដែលនិងមិនមានការប្រែប្រួលនោះគឺ លោកឆៃដែលក្លាយទៅជាអតីតស្វាមីរបស់ផេនខេកហើយនោះ គឺមិនបានចេញមកបកស្រាយអ្វីនោះទេ តែគេសង្ឃឹមថា ថ្ងៃណា១លោកនិងចេញមកបកស្រាយ ដើម្បីកុំអោយស្នេហាភេទទី៣ ទទួលការរើសអើងជាងនេះទៀត ។