ពេជ្រ សោភា សួរថាមានអង្ករច្រកឆ្នាំងហើយឬនៅ មុននិងធ្វើបែបនេះដាក់ខ្លួន

ពិតជារឿងដែលនឹកស្មានមិនដល់ ដែលនៅសុខៗមានអ្នកគាស់កកាយយករឿងដែលកន្លងហួស ដែលម្ចាស់ខ្លួនគេមិនខ្វល់ផងនោះ មកបង្ហោះជាសាធារណៈ ដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ខ្លួននោះទេ ។ ដោយនៅសុខៗ ស្រាប់តែមានអ្នកលេង Tik Tok ១រូប បានយកសកម្មភាពក្នុងពិធីអាពាហ៍ពិពាហ៍របស់អ្នកនាង ពេជ្រ សោភា ជាមួយអតីតស្វាមី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៥ មក Post ជាថ្មី ព្រមទាំងដាក់ Caption ថា ចែភាគាត់រៀបការម្ដងរួវមកហើយ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆកនាំ២០១៥ មិនបានប៉ុន្មានពួកគាត់ក៏បានបែកគ្នា ដោយសារ ពេលនិងគាត់ឈឺធ្ងន់ ស្វាមីគាត់ មិនមកអើត មិនមកសួរសុខទុកមិនខ្វល់ខ្វាយពីគាត់ អោយគាត់នៅដេក ពេទ្យតែម្នាក់ឯង ។

@topsp_

មិនបានប៉ុន្មានពួកគាត់ក៏បានបែកគ្នា ដោយសារ ពេលនិងគាត់ឈឺធ្ងន់ ស្វាមីគាត់ មិនមកអើត មិនមកសួរសុខទុកមិនខ្វល់ខ្វាយពីគាត់ អោយគាត់នៅដេក ពេទ្យតែម្នាក់ឯង😭😩

♬ original sound – ភវវរ្ម័នPVVM – Pheak Voroman | ភវរ្ម័ន

ក្នុងនោះ តារាចម្រៀង ពេជ្រ សោភា ហាក់មិនអស់ចិត្ដនឹងរឿងនេះនោះទេ ដោយនាងឆ្ងល់ណាស់ថា នេះជាចេតនាធ្វើឲ្យគេចាប់អារម្មណ៍ ឬជាការឌឺដងក្នុងចេតនាណាមួយ?

មិនបង្អង់យូរ ពេជ្រ សោភា បានបញ្ចេញវីដេអូ ឆ្លើយតបទៅវិញដោយសម្ដីទន់ភ្លន់ តែមានន័យចាក់ដោត។ ដោយនាងបាននិយាយថា ចុះអ្នកណាគេ ក៏សាហាវយង់ឃ្នងម៉្លេះ យករូបថតអាពាហ៍ពិពាហ៍របស់នាងទៅបង្ហោះ។ នាងថា យ៉ាងណាក៏ដោយក៏នាងធ្លាប់ក្រាបក្បាលដល់កន្ទេល ទទួលផ្កាស្លាពីមេបាចាស់ទុំត្រឹមត្រូវ មិនខ្វល់ពីរឿងគេទេ ព្រោះរាល់ថ្ងៃនេះមេម៉ាយមានខាន់ស្លា។ រួចអ្នករកវីដេអូមកផុសហ្នឹង មានអង្ករញ៉ាំទេ មានលុយសស់នៅ បើនៅទេ ឈប់សិនទៅ ហើយទៅរកលុយឮទេ! ហ៊ឺ…ខ្ញុំមិនខឹងទេ ខ្លាចចាស់ណាស់ អាយុ៣៩ទៅហើយនេះ

 

 

Please enter a valid URL

Relate Post