ជាការពិតណាស់ តារាកំប្លែងវ័យក្មេងនាយប្រុញ ត្រូវបានគេឃើញមានវត្តមានជាញឹកញាប់ក្នុង រឿងកំប្លែងខ្លី សំដែងក្នុងបទចំរៀងរបស់តារាល្បីៗ រហូតដល់ថត Promote ដីឡូដ៍ថែមទៀតផង ។ ក្រោយពីនាយប្រុញមានមុខមានមាត់តាមរយៈវីឌីអូខ្លី ដែលអ្នកចាត់ការទូទៅរបស់ខ្លួន ឈ្មោះគង់ កាន បានបង្ហោះនៅក្នុងបណ្ដាញសង្គម ។
ហើយអ្នកទាំង២ ក៏ទទួលបានការផ្ដល់ឱកាសពីក្រុមហ៊ុនលក់ផលិតផលតាម Online ដ៏ល្បី១ អោយ Live ប្រចាំថ្ងៃ និងចូលរួមក្នុងការផ្សព្វផ្សាយផ្សេងៗរបស់លក្រុមហ៊ុននោះ ។ ហើយប្រាក់កំរៃដែលបានពីក្រុមហ៊ុននោះ គឺអ្នកចាត់ការទូទៅផ្ទាល់ខ្លួនរបស់នាយប្រុញ ជាអ្នកទុកដាក់ ។ ក្រោយពីឃើញ នាយប្រុញ មានជីវិតល្អប្រសើរបែបនេះហើយនោះ មហាជនមានការសាទយ៉ាងខ្លាំង ។
តែគ្រប់យ៉ាងមិនដូចការគិតនោះទេ ព្រោះតែថ្មីៗនេះ នាយប្រុញបាននិយាយយ៉ាងច្បាស់ថាខ្លួន ឈប់ថត VDO ហើយ ព្រោះថតមិនដែលបានលុយ ហើយខ្លួន ក៏ត្រឡប់ទៅនៅស្រុកកំណើតវិញផងដែរ ។ នេះបើយោងតាមការបង្ហោះសាររបស់ ឯកឧត្តមពេជ្រស្រស់ ដោយឯកឧត្តមបានលើកឡើងថា ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ ។ ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង។
ទាក់ទងទៅនិងរឿងនេះ លោក គង់ កាន ដែលគេដឹងថា ជាអ្នកចាត់ការទូទៅរបស់នាយប្រុញ ដែលជាអ្នកគ្រប់គ្រងលើចំណូលចំណាយ របស់នាយប្រុញផងនោះ មិនទាន់ចេញមកបកស្រាយអ្វីនោះទេ ក្នុងរឿងនេះ ។
ពត៍មានជា VDO