អុឹម ជីវ៉ា និយាយបែបនេះ ក្រោយឮថា នាយប្រុញថតមិនដែលបានលុយ

Share on facebook
Share on linkedin
Share on telegram

កំពុងតែខ្លាយជាប្រធានបទដ៏ក្ដៅគគុក ក្នុងបណ្ដាញសង្គម ក្រោយពី តារាកំប្លែងវ័យក្មេង នាយប្រុញ ប្រកាសដកខ្លួន ពីសិល្បៈក្រោមមូលហេតុ ថតមិនដែលបានលុយ ។ ក្នុងនោះយើងឃើញ ឯកឧត្តម ពេជ្រ ស្រស់ ក៏បាននិយាយអំពីរឿងនេះផងដែរ ដោយលោកបានលើកឡើងថា បើរឿងនេះជាការពិតមែននោះ នាយប្រុញពិតជាគួរអោយអាណិតណាស់ ព្រោះគ្រួសារគ្នាក្រ សុខចិត្តលះបង់ការសិក្សារ មកថតកំប្លែងសង្ឃឹមថា និងមានជីវភាពធូធា ។

 

ហើយឥឡូវនេះ រឿងរ៉ាវកាន់តែក្ដៅទៅទៀតហើយ ក្រោយពីលោក អុឹម ជីវ៉ា ដែលគេដឹងថាជាផលិតកររឿងខ្លី១រូប ដែលធ្លាប់រួមការងារជាមួយនាយប្រុញផងនោះ បានចេញមកបង្ហាញរឿងខ្លះពាក់ព័ន្ធទៅនិងចំណូលរបស់នាយប្រុញ ក្នុងការថត Sport ឬ រឿងខ្លីផ្សេងៗ ។ ដោយលោកបាននិយាយថា ពេលលឺថាអាប្រុញថតមិនបានលុយមួយរៀលខ្ញុំពិតជាហួសចិត្តអាណិត អាប្រុញណាស់ ! កន្លងមកខ្ញុំធ្លាប់បានហៅអាប្រុញទៅថតស្ពតពានិជ្ជកម្មអោយក្រុមហ៊ុនជាច្រើនដែលខ្ញុំជាអ្នកដឹកនាំផលិត  ពេលថតចប់គឺខ្ញំបើកលុយអោយភ្លាមៗ សូម្បីតែមួយរៀលមិនជំពាក់ផង ដោយថតម្តង ពី1000$ ក្នុង១ក្រុម  ថតចប់ភ្លាមបើកលុយអោយភ្លាម ! ខ្ញុំមិនយល់ថាលុយដែលខ្ញុំបើកអោយអាប្រុញជាច្រើនស្ពតផ្សេងៗដែលថតអោយខ្ញុំ មិនតិចជា 2000$ ទៅ 3000$  បើមួយក្រុមចែកគ្នាក៏មានចំនែកអាប្រុញដែរ  មិនជ្រៀតជ្រែករឿងលុយនិងទេ តែវាឆ្ងល់ ហេតុអីអាប្រុញអត់បានមួយរៀល លុយនិងវាបាត់ទៅណា???  ឬមេដឹកនាំអាប្រុញគេសន្សំលុយទុកអោយប្រុញថ្ងៃក្រោយបានគេអោយ  បើអោយអាប្រុញអា ប្រុញក៏មិនចេះទុកដែរ ចាំមើលថ្ងៃក្រោយទៀតមើល ។

  ក្នុងនាមខ្ញុំជាអ្នកផលិតករមួយរូបខ្ញុំពិតជាមិនគាំទ្រការកេងប្រវ័ញ្ចលើកម្លាំងពលកម្មក្មេងរឡើយ អាប្រុញម៉ែឪគ្នាក្រណាស់ ខ្ញុំធ្លាប់ទៅផ្ទះអាប្រុញផ្ទាល់នៅខេត្តសៀម រាប ហេតុអីប្អូនជួបរឿងបែបនេះទៀត៕.  ហុឺ…អាណិតអា ប្រុញ ណាស់.. ខ្ញុំក៏មិនជឿថាមេដឹកនាំអាប្រុញធ្វើបាបវាដែរ ព្រោះដោយសារតែមេដឹកនាំអាប្រុញនេះហើយបានធ្វើអោយអាប្រុញល្បីមានគេស្គាល់ ចឹងមានតែចាំមើលចាំស្តាប់ការបកស្រាយទាំងអស់គ្នាកុំអាលវិនិច្ច័យតែម្ខាង ។

ចំណែកឯលោក គង់ កាន ដែលជាប្រធានក្រុមនិង ជាអ្នកចាត់ការទូទៅផ្ទាល់ខ្លួនរបស់នាយប្រុញផងនោះ មិនទាន់មានការបកស្រាយអ្វីទេ លោកគ្រាន់តែ បង្ហោះសារខ្លីថា ខ្ញុំដឹងថាពេលនេះម្នាក់ៗរងចាំខ្ញុំតែចាំកូនខ្ញុំដេកលក់សិនខ្ញុំនឹងធ្វើការបំភ្លឺខ្លះៗ !

ពត៍មានជា VDO

Please enter a valid URL

Relate Post