ក្រោយពីករណីតារាកំប្លែង វ័យក្មេង នាយប្រុញ ថតមិនដែលបានលុយបានផ្ទុះដូចពោតលីងនៅក្នុងបណ្កាញសង្គមហើយនោះ ក្នុងពេលនេះ គ្រប់យ៉ាងត្រូវបានបញ្ចប់ដោយសន្តិវិធី ហើយនាយប្រុញក៏បានទទួលនូវអ្វីដែលជារបស់ខ្លួនផងដែរ។
ដោយនៅរសៀលថ្ងៃទី 26 ខែមេសា ឆ្នាំ2022 គឺនៅមុននេះបន្តិច លោកឧកញ៉ា១រូប ដែលជាម្ចាស់ក្រុមហ៊ុនដែលនាយប្រុញបានធ្វើការជូននោះ បានបង្ហោះសារជាសាធារណៈថា ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ #ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។
ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។
គួរំលឹកផងដែរថា មុននិងមានការសម្របសម្រួលមួយនេះកើតឡើង ឯកឧត្តម ពេជ្រ ស្រស់ បានធ្វើការ Live បកស្រាយអំពីសារ ដែលលោកបានសសេរ ព្រមទាំងនិយាយចំៗទាក់ទងទៅនិងអ្នកដែលពាក់ព័ន្ធទៅនិងលុយញើសឈាមរបស់នាយប្រុញផងដែរ ដោយលោកបាននិយាយថា ។
ពត៍មានជា VDO