រឿងក្តី Tangmo ត្រូវបានសមត្ថកិច្ចប្រកាសបញ្ចប់ តែប្រជាជនថៃ និងតារាល្បីៗ បោះពាក្យបែបនេះទៅលើសមត្ថកិច្ចប្រទេសថៃ

មហាជន និង អ្នកសិល្បៈជាច្រើនបានសម្តែងមតិផ្សេងៗគ្នា ពេញបណ្តាញសង្គម    ព្រោះតែកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចប្រកាសបញ្ចប់រឿងក្តី Tangmo ក្រោយពីស៊ើបអង្កេតអស់ជាង ២ ខែរួចមក ដោយលទ្ធផលដែលប្រមូលបាន គឺសរុបមកថា Tangmo ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយស្នាមរបួសលើខ្លួននាង គឺកើតឡើងដោយសារមុតស្លាបចក្រទូកដែលនាងជិះពិតមែន។ ដែលការសរុបនិងបិតបញ្ចប់បែបនេះបានធ្វើអោយមហាជន មានការមិនពេញចិត្តយ៉ាងខ្លាំងទៅលើចំណាត់ការ១នេះរបស់សមត្ថកិច្ច ។

ហើយក្នុងនោះ លោក នំ កាន់ឆ័យ ដែលជាពិធីករដ៏ល្បីនៅប្រទេសថៃ ក៏បានបញ្ចេញមតិផងដែរនៅក្នុងរឿងនេះ ហើយមតិនេះត្រូវបាន ប្រជាជនថៃគាំទ្រយ៉ាងខ្លាំង  ។ ដោយពិធីកររូបនោះ បាននិយាយថា តាម​ពិត​ទៅ មាន​ប៉ូលិស​ល្អ​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែអ្វីដែលអ្នកធ្វើនៅក្នុងរឿងនីមួយៗ គឺវាបានធ្វើឱ្យមនុស្សបាត់បង់ជំនឿ និងបាត់បង់ភាពជឿជាក់របស់ពួកគេទៅលើ សមត្ថកិច្ច ។ នៅពេលដែលត្រីតែមួយរលួយ វាធ្វើអោយត្រីទាំងអស់នៅក្នុងកន្ត្រករលួយទាំងអស់ គឺវាធ្វើឱ្យមនុស្ស និងសង្គម​មាន​មន្ទិល​សង្ស័យ​លើ​មន្ត្រី​ប៉ូលិស​ ។ នេះគឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងសង្គមថៃសព្វថ្ងៃនេះ។ ក្នុងពេលនេះ នៅពេលដែលមានរឿងក្ដីភ្លាម គឺគេផ្ដោតទៅលើសមត្ថកិច្ចមុនគេ ព្រោះសមត្ថកិច្ច ដែលគ្មានការទទួលខុសត្រូវបែបនេះ គឺមានច្រើន ។ ហើយវាកាន់តែធ្វើអោយគេមើលទៅសមត្ថកិច្ច ឃើញថាកាន់តែ យ៉ាប់ទៅៗ ។

 

View this post on Instagram

 

A post shared by UP 2 YOU HA (@up2youha)

ហើយក្រោយពី Clip VDO របស់លោក នំ​ កាន់ឆ័យ បានចែកចាយជាសាធារណៈហើយនោះ ក៏មានប្រជាជនថៃជាច្រើន បានចូលទៅបញ្ចេញមតិក្នុងទំនងស្រដៀងគ្នាថា វាជាការពិត សព្វថ្ងៃនេះស្ទើតែអស់ជំនឿចិត្តទៅហើយសម្រាប់ ប៉ូលីសថៃ ។ សួរថា ដឹងខុសទេ ចម្លើយគឺមិនដឹងទេ ព្រោះលុយវាបិតបាំងយុត្តិធម៍អស់ហើយ ។ ពិតណាស់ នៅពេលដែលឃើញ ឈុតសម្លៀកបំពាក់របស់សមត្ថកិច្ចភ្លាម គឺមានអារម្មណ៍មិនល្អភ្លាម ទោះជាមិនដឹងថា អ្នកស្លៀកឈុតបនោះជាអ្នកណា ? ជានបុស្សបែបណាក៏ដោយ ។ រហូតដល់គិតថាពេលយើងមានបញ្ហា តើគួទៅប្ដឹងសមត្ថកិច្ច ឬ ត្រូវទៅពឹងអ្នកសារពត៍មាន  ? ហើយវាជាកាពិតណាស់ បើថ្ងៃណាមួយយើងមានរឿងកើតឡើង យើងមានបញ្ហា យើងអាចពឹងអ្នកទាំងនោះបានដែរឬទេ ? យើងនិងទទួលបានយុត្តិធម៍ទេ ? ទាំងដែលការពិត តួនាទីជាសមត្ថកិច្ចនេះ មិនគួរមានមនុស្សមិនល្អធ្វើនោះទេ ។

ហើយក៏មានអ្នកអគុណ លោក នំ កាន់ឆ័យ ដែលនិយាយបានច្បាស់ល្អ និងតំណាងអោយយោបល់របស់ពួកគេផងដែរ ។

Please enter a valid URL

Relate Post