កាលពីថ្ងៃច័ន្ទ ដើមខែឧសភាលន្លងទៅនេះ មានវត្តមានកំពូលតារាជាច្រើនរូប បានមកប្រមូលផ្ដុំគ្នានៅ Met Gala 2022 ដើម្បីបើកព្រិត្តិការណ៍ In America: An Anthology of Fashion ដែលជាការប្រារព្ធពិធីនៃប្រវត្តិសាស្រ្តម៉ូដ នៅអាមេរិក។ ប្រធានបទនៅឆ្នាំនេះគឺ Gilded Glamour ដែលជាម៉ូដ ដ៏ប្រណិតនៅអាមេរិកនៅចុងសតវត្សទី 19 ដល់ដើមសតវត្សទី 20 ដែលសេដ្ឋកិច្ច និងឧស្សាហកម្មម៉ូដ មានភាពរីកចម្រើនយ៉ាងខ្លាំង ។
ជាលទ្ធផលមានមហាសេដ្ឋីជាច្រើនបានកើតឡើងក្នុងសម័យនោះ ។ ហើយរឿងរ៉ាវ នៃភាពរីកចម្រើននេះត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងប្រលោមលោករបស់ Edith Wharton ដែលមានឈ្មោះថា The Age of Innocence ដែលត្រូវបានផលិតឡើងជាខ្សែភាពយន្តដោយ Martin Scorsese ។
ហើយថ្ងៃនេះ ក្រុមការងារ Gossip Dara បានប្រមូលផ្តុំតារាល្បីៗក្នុងវិស័យកម្សាន្ត ជាមួយនឹងឈុតសម្លៀកបំពាក់ស្អាតៗបំផុត ជូនប្រិយមិត្តបានទស្សនាផងដែរ។ ចាំមើលថាតើម្នាក់ៗសាងភាពអស្ចារ្យប៉ុណ្ណា ?
ពត៍មានជា វីឌីអូ