ខាត់ សុឃីម ចង់បានទាយាទបន្ថែមតែមិនអាច ព្រោះតែបែបនេះ 

ជាតារាស្រី ដែលជោគជ័យទាំងការងារ ទាំងជីវិតគ្រួសារ ដោយសព្វថ្ងៃអ្នកនាងកំពុងមានជីវិតមួយដ៏មានក្ដីសុខខ្លាំង  ដោយបានសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹង លោក ផាណូ និង កូនប្រុសស្រីជាទីស្រឡាញ់ទាំង ២ នាក់របស់អ្នកនាង។

តែជីវិតមិនមែនសុទ្ធតែក្រាលដោយផ្កាកួឡាបនោះទេ ព្រោះនៅសុខៗស្រាប់តែអ្នកនាង ខាត់ សុឃីម​ ​បានបង្ហោះសារថាចង់បាន កូនម្នាក់បន្ថែមទៀតក្នុងគ្រួសារនៅក្នុងឆ្នាំថ្មីនេះ ប៉ុន្តែមិនអាចនោះទេ ព្រោះតែស្វាមីរបស់អ្នកនាងមានការបញ្ហាបែបនេះ ។

ដោយនៅពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារជាសាធារណៈថា កត្តាដែលធ្វើអោយជីវិតរីកចម្រើន ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ គំរោងយកកូនឆ្នាំនេះអត់ទៀតហើយ មើលតែ គល់ឈើទៅ ការងា រហូត ។

ជាការពិតណាស់ ក្រោយពី COVID-19 បានរសាយ គ្រប់យ៉ាងក៏ត្រឡប់មកដូចដើមវិញ ក្នុងនោះវិស័យសិល្បៈកំសាន្តក៏រស់ឡើងវិញផងដែរ ដែលធ្វើអោយអ្នកនាង ខាត់ សុឃីម ចាប់ផ្ដើមកើបលុយជាថ្មី ក្នុងវិស័យសិល្បៈដែលអ្នកនាងស្រឡាញ់ពេញមួយជីវិតមកនេះ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post