រឿងធំហើយ..! តារា២រូប អាចនិងត្រូវគេប្ដឹង បើមិនធ្វើរឿង១នេះ

១រយៈមុនលោកអ្នកប្រហែលជាបានជ្រាបរូចមកហើយថា មានការកក្រើកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ពាក់ព័ន្ធទៅនិងតារា៣រូប ដែលថតមិនបានលុយ ក្នុងនោះ មានដូចជា តារាកំប្លែងវ័យក្មេង នាយប្រុញ បានចេញមកនិយាយជាសាធារណៈថាខ្លួន​សុំដកខ្លួន ពីសិល្បៈហើយ ក្រោយពីខ្លួនថតមិនដែលបានលុយ ។ តែក្រោយមកគ្រប់យ៉ាងត្រូវបានដោះស្រាយ ដោយនាយប្រុញបានទទួលនូវម៉ូតូ និងឡាន ហើយក៏ត្រឡប់មកថតវីឌីអូកំប្លែងខ្លីជាថ្មី តែមិនមែនជាមួយអ្នកគ្រប់គ្រងចាស់នោះទេ ។ 

ហើយតារាសំដែងជើងថ្មី លោកឃីម រតនៈ ឯណោះវិញបានចេញមកនិយាយផងដែរ ទាក់ទងទៅនិងការថតមិនបានលុយ និងបញ្ហានៅក្នុងក្រុមរបស់ខ្លួន តែលោកនិយាយហើយក៏ចប់មិនមានរឿងអ្វី កើតឡើងនោះទេ ។

ចំណែកឯនាយ ធុងប៉េត្រូ ក៏បានចេញមិននិយាយដោយចំហរផងដែរថាខ្លួន បានទទួលនូវភាពអយុត្តិធម៍ ព្រោះតែខ្លួន កុងត្រារយៈពេល ១ឆ្នាំ តែខ្លួនទទួលបានការថតតែ ២រឿង និង Live ២ដងតែប៉ុណ្ណោះ ។ ទោះជាក្នុងពេលនេះរឿងរ៉ាវកន្លងទៅ១រយៈហើយក្ដីតែអ្វីៗ នៅមិនទាន់ល្អប្រសើរនោះទេ ព្រោះតែក្នុងពេលនេះ លោកឧកញ៉ា ដែលជាម្ចាស់ក្រុមហ៊ុន ដែល ផ្ដល់ការងារអោយនាយធុងប៉េត្រូ នោះបានចេញមកប្រកាសជាសាធារណៈថា តារាទាំង២រូប គឺ នាយធុងប៉េត្រូ និង លោកឃីម រតនៈ ត្រូវតែចេញមកសុំទោសលោកជាសាធាេណៈ ហើយលោកទុកពេលអោយត្រឹមថ្ងៃទី ១០ ខែនេះតែប៉ុណ្ណោះ បើមិនសុំទោសលោក លោកនិងប្ដឹងជាក់ជាមិនខាន ។

ដោយលោកឧកញ៉ារូបនោះ បានអះអាងថា តារាទាំង២រូប មិនបានបំពេញតួនាទីអោយបានល្អតាមដែលនិយាយគ្នា ទើបមានរឿងបែបនេះកើតឡើង ។  ហើយលោកឧកញ៉ា នៅបានបញ្ជាក់ទៀតថា លោកមិនអាចទៅមានបញ្ហារឿងលុយជាមួយតារាកំបុិកកំប៉ុកនោះទេ ។  ពាក់ព័ន្ធទៅនិងរឿងនេះ យើងមិនទាន់ដឹងថាតើមានអ្វីនិងកើតឡើងបន្តទៀតនោះទេ តែនៅក្នុងបណ្ថាញសង្គមត្រូវបានគេឃើញថា មានការប្រៀបធៀបរឿងនេះទៅជារឿងភាគទៅវិញ ។

Please enter a valid URL

Relate Post