ពេជ្រ សូលីកា រងការវាយបកទក់សាច់ ក្រោយចេញមកនិយាយរឿង តារាផ្សព្វផ្សាយស្រា

កាលពីថ្ងៃ ទី6 ខែឧសភា ម្សិលមិញនេះ មានការជជែកគ្នាជាច្រើននៅលើបណ្ថាញសង្គម ក្រោយពីអ្នកនាង ពេជ្រ សូលីកា ចេញមុខតវ៉ា ចំពោះរឿងដែលគេដៀលចំៗទៅលើតារាដែលផ្សព្វផ្សាយស្រាបៀ ។​

ដោយនាងបាននិយាយថា ភាសាដែលយើងអាចជ្រើសរើសយកមកនិយាយទៅអ្នកដទៃមានល្អៗច្រើនណាស់មុននឹងខ្ញុំសម្រេចចិត្តផុស videoដោយសាតែខ្ញុំបានទទួល ខមិន អសីលធម៌ មួយចំនួន ដោយមានទាំងពាក្យជេរប្រមាទ ដែលវាមិនមែនជាពាក្យជួយកែតម្រូវទាល់តែសោះបែរជាខឹងសម្បាមកលើរូបខ្ញុំទៅវិញតើខ្ញុំខុស ដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំ?ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈាមអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅជាមនុស្សដូចគ្នា ក៏ចង់បានពាក្យណែនាំល្អៗដូចគ្នាតារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា?

មិនពេញចិត្តអាចនិយាយណែនាំល្អៗមកបានតែម៉េចចាំបាច់ត្រូវប្រើពាក្យ មីនេះ មីនោះ មីក្របី មីគម្រក់ មីតារាបាតសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរបែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្លន់គេ ដុតផ្ទះគេខ្ញុំយល់ចិត្តបងៗដែលខមិនមួយចំនួនថាបងៗមានអារម្មណ៍បែបម៉េច តែខ្ញុំក៏ចង់អោយបងៗយល់ពីពួកខ្ញុំដូចគ្នា ថាវាជាតួនាទីការងាររបស់ពួកខ្ញុំ ខ្ញុំត្រូវបំពេញវានឹងជាទំនួសខុសត្រូវរបស់ខ្ញុំ មនុស្សសុទ្ធតែមិនដូចគ្នា អ្នកខ្លះរកសុី អ្នកខ្លះធ្វើការ ការងារសុទ្ធតែមិនដូចគ្នា រកសុីសុទ្ធតែមិនដូចគ្នាយល់ថាបើមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនដាច់បាយស្លាប់ទេ បន្តែពួកខ្ញុំមានសិទ្ធជ្រើសរើស ព្រោះវាមិនមែនជាការងារលួចឆក់ប្លន់គេ ចឹងពួកតារាដូចខ្ញុំមានសិទិ្ធនឹងជ្រើសរើសការងារ រកសុីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោរដែរការងារសង្គមគេធ្វើ ម៉េចមើលមិនដែលឃើញតាមអ្វីដែលបងៗយល់ឃើញ

តែបងៗមិនមែននៅក្នុងហេតុការណ៍ផ្ទាល់ បងអាចនិយាយមេចក៏បានបងតែងតែនិយាយស្រាបំផ្លាញដល់មនុស្ស ខ្ញុំទទួលស្គាល់បន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នាគ្មានអ្នកណាបង្ខំអ្នកណាបាននោះទេឧទាហរណ៍ថា បើតារាផ្សព្វផ្សាយគ្រឿងស្រវឹងបើខ្លួនបងមិនចង់ផឹក តារាក៏មិនអាចទៅបង្ខំបងមកផឹកបានដែរហើយបើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយបងផឹកគ្រឿងស្រវឹង បើខ្លួនបងនៅតែផឹក តារាក៏មិនអាចទៅហាមបងបានដូចគ្នាក្នុងនោះក៏មានពាក្យស្លោករបស់គេ“ពិសារដោយការទទួលខុសត្រូវ” ។

ក្រោយពីមានការបង្ហោះសារបែបនេះរួចមក គេឃើញមានការ Share តៗគ្នាភ្លូកតឹកភ្លូកដី រួមទាំង មាន Comment រាប់រយផងដែរ ។ តែក្នុងនោះមាន Comment ១ដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ Comment នោះបានសសេរថា ជីវិតដែលរស់នៅក្នុងសង្គមបរិយាកាសបែបម៉េចវានឹងទទួលរងឥទ្ធិពលបែបនោះ….តិចច្រើនឬអាចលើសលប់។ការផ្សព្វផ្សាយស្រាវាមិនមែនជាការចាប់បង្អកស្រាក៏ពិតមែន….តែវាប្រៀបបាននឹងការបញ្ជ្រាប…..ការជ្រាបចូលនៃវប្បធម៍ស្រាវាអាចនឹងចាក់ឬសជ្រៅក្នុងដួងព្រលឹងនៃសង្គមសព្វថ្ងៃមានពាក្យនិយាយលេង១ថា សេដក៏ផឹក សប្បាយក៏ផឹក ជោគជ័យក៏ផឹក បរាជ័យក៏ផឹក ជីវិតនេះមានតែស្រាសង្គមពុលដោយស្រា….តើឥទ្ធិពលនៃស្រាវាបង្ករមហន្តរាយអ្វីខ្លះម្នាក់ៗសុទ្ធតែដឹងគ្រោះថ្នាក់ចរាចរណ៍…កូនកាប់សម្លាប់ម្តាយឪពុក….ប្តីសម្លាប់ប្រពន្ធ…ផ្សេងៗទៀត…ភាគច្រើនកើតឡើងនៅពេលស្រវឹង​ ។

សួរថាអ្នកណាអ្នកខុស?អ្នកណាក៏ដោយឲតែមានចំណែកទទួលផលប្រយោជន៍ពីស្រាគែសុទ្ធតែមានចំណែកខុសអ្នកណាទទួលខុសត្រូវ?.អ្នកផ្សព្វផ្សាយបានលុយអ្នកលក់អ្នកផលិតបានលុយអ្នកផឹកបើមិនចេះប្រមាណខ្លួនបានសុខភាពទ្រុឌទ្រោម….ហិង្សាបែកបាក់…គ្រួសារបាត់ចំណូល_ល_???ចឹងតើធ្វើម៉េច? មានតែកុំបន្ទោសគ្នាហើយជួយគ្នាស្ម័គចិត្តបន្សាបឥទ្ធិពលស្រាក្នុងសង្គមបន្តិចម្តងៗកុំយកផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍សង្គមមួយទៀតដែលគេចូលចិត្តបន្ទោសតារាព្រោះត្រូវដឹងថាតារាមានឥទ្ធិពលបាចសាចខ្លាំងជាងគេទាំងគំរូល្អ…នឹងមិនល្អ…តាមកម្លាំងនៃការគាំទ្រ។

តារាត្រូវដឹងថាការងារដែលខ្លួនធ្វើវាមិនមែនគ្រាន់តែជារឿងឆ្នាំងបាយផ្ទាល់ខ្លួនទេ…តែតារាមានឥទ្ធិពលបាចសាចគ្រប់សកម្មភាពទៅដល់អ្នកដែលស្រលាញ់គាំទ្រខ្លួនមិនបាច់និយាយអ្វីច្រើនទេ….និយាយតែរឿងម៉ូតសក់…ឬម៉ូតខោអាវរបស់តារាតើមានមនុស្សប៉ុន្មានអ្នកខំធ្វើតាមអាយដលខ្លួនចង់ជួយសង្គមកុំបន្ទោសគ្នាទៅមករឹតតែកុំជេរប្រមាថ….ទូទៅពាក្យណែនាំច្រើនតែគេធ្វើតាមជាងពាក្យបន្ទោសជេរប្រមាថគ្មានប្រទេសណា១គ្មានស្រាទេ….គ្រាន់តែមានកម្រិតនៃការលើកទឹកចិត្តឲផឹកស្រាខុសពីយើង ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post