នាពេលកន្លងមក ជីវិតរបស់តារាកំប្លែងភេទទី៣ ផេនខេក ពិតជាកំសត់ពេកហើយ ក្រោយពីរៀបការមិនបានប៉ុន្មានខែ ស្រាប់តែស្វាមីរបស់នាងបានធ្វើខុសចំពោះនាង ដោយលួចលាក់ទៅមានអ្នកទី៣ ហើយជេស្ថីនាងថែមទៀតផង ។ ក្រៅពីបែកបាក់គ្រួសារហើយនោះ ផេនខេក នៅជំពាក់បំណុលគេរាប់មុឺន ដុល្លារ ដោយសារថ្លៃជួលហាងនិងចំណាយផ្សេងៗក្នុងពិធីមង្គលការរបស់ខ្លួន និងរួមទាំងការខាតបង់ទៅលើការរកសុីផ្សេងៗ ។
ហើយក្នុងពេលនេះ ទុក្ខជាន់ទុក្ខ ទៀតហើយក្រោយពីមាននារី១រូបជាម្ចាស់ Page ឈ្មោះ Thailand Import បានចេញមក Live បើកកកាយពីរឿងដែល ផេនខេក ជំពាក់លុយខ្លួនដល់ទៅ 2មុឺនដុល្លារ ឯណោះ ដោយមិនយកការប្រាក់នោះទេ ។ ហើយនាងមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែ ផេនខេក មិនមានដំណោះស្រាយអោយខ្លួន ហើយមិនបានទាក់ទងទៅនាងសោះ ទោះជាមានលុយសងក្ដី មិនមានលុយសងក្ដី ហើយអ្វីៗគឺ នាងជាអ្នកទាក់ទងទៅមុនរហូត ផេនខេក មិនដែលទាក់ទងទៅខ្លួនមុននោះទេ ។ តែអ្វីដែលសំខាន់គឺ នារីម្នាក់នោះមិនបានរករឿងអ្វីចំពោះ ផេនខេក នោះទេ ព្រោះតែដឹងថា លុយដែលផេនខេកខ្ចីនោះ គឺយកទៅរៀបការ តែមិនបានរៀបការនោះទេ ដោយសារតែផ្ទុះ COVID-19 ហើយនាងយោគយល់ច្រើន ។
ក្រោយពីឃើញម្ចាស់បំណុលចេញមក Live បែបនេះ ផេនខេក បានចេញមក Live សុំទោសជាសាធារណៈ ហើយក៏បានរៀបរាប់ទាំងទឹកភ្នែកក្នុងការ Live ថាខ្លួនកំពុងជួបទុក្ខធំ ដោយសារតែខ្លួន ជំពាក់គេច្រើន គឺខ្ចីពីខាងនេះ ទៅទប់ខាងនោះ ទើបធ្វើអោយខ្លួនជំពាក់គេវ័នក បែបនេះ ។ ផេនខេក នៅបានបញ្ជាក់ផងដែរថា ខ្លួនមិនរត់ទៅណានោះទេ តែ ខ្លួនសុំអោយម្ចាស់បំណុលទាំងអស់ ទុកពេលវេលាអោយខ្លួន ក្នុងការរកលុយ សងបំណុលទាំងនោះ ។
ហើយអ្វីដែលគួអោយអាណិតជាងនេះទៅទៀតនោះ គឺក្នុងពេលនេះ នាងមិនមានកន្លែងស្នាក់នៅនោះទេ ដោយសារតែបន្ទប់ជួលដែល ផេនខេក បានស្នាក់នៅត្រូវបានគេអោយ ផេនខេក រើចេញ ព្រោះតែគ្មានលុយបង់អោយគេ ។ ពេញ ១យប់ នៃថ្ងៃទី8 ខែឧសភា យប់មិញនេះ មានការ Share តៗគ្នា ជាច្រើននៅលើបណ្ដាញសង្គមទាក់ទងទៅនិងរឿងនេះ ។
តែលទ្ធផលនិងទៅជាយ៉ាងណា មិនមានអ្នកណាដឹងនោះទេ ព្រោះម្ចាស់បំណុលរូបនោះបាននិយាយរួចហើយថា នាងនិយាយក្នុងការ Live យប់មិញនេះជាលើកចុងក្រោយ ។ ហើយ ផេនខេក ក៏បានសុំពេលវេលា ពីម្ចាស់បំណុលផងដែរ តែមិនដឹងថា ផេនខេក និងត្រូវជួបអ្វីខ្លះបន្តទៀតនោះទេ ។
ពត៍មានជា វីឌីអូ