ម៉ាដូណា ប្រកាសក្ស័យធន់ ហាងពេជ្រ ទាំងដែលមិនទាន់សម្ពោធផងនោះ

ក្នុងសម័យ កូវីត វាមិនមែនជារឿងចម្លែកនោះទេ ដែលមានរឿងក្ស័យធនកើតឡើង តែវាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បើហាងពេជ្រដ៏ធំ១ ត្រូវបានប្រកាសក្ស័យធន់ ទាំងដែលមិនទាន់សម្ពោធផងនោះ 

ដូចជាក្នុងពេលនេះ មហាជនមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ តារាសំដែង តារាកំប្លែងភេទទី៣ លោក ម៉ាដូណា បានប្រកាសនៅលើបណ្ដាញសង្គមថា ហាងពេជ្រ ដែលលោក និងគូរស្នេហ៍បានបើករួមគ្នានោះ គឺត្រូវបានក្ស័យធន់ហើយ ។

ដោយលោកបាននិយាយថា នេះជាហាងលក់ពេជ្ររបស់ខ្ញុំនឹងប្តីខ្ញុំ ហើយក៍គ្មានអ្វីចំលែកដែរក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីននៅផ្សារតូច ហើយខ្ញុំផ្ទាល់ក៍សំរេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បះតែពេលនេះហាងរបស់ខ្ញុំត្រូវក្យ័យធន ដោយសារការទុកចិត្តអោយដេញតុងទីននឹងរាប់អានចំពោះមនុស្សខុសជាច្រើនខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដីនឹងរូបភាពខាងក្រៅ ជៀសវាងមានវិបត្តិដូចខ្ញុំ ។

គួរំលឹកផងដែរថា ដើម្បីភាពស្អាតស្អំ នៅមុននេះប៉ុន្មានថ្ងៃ លោកម៉ាដូណាបានលក់ផ្ទះនិងដីនៅឯខេត្តសៀមរាបបាត់ទៅហើយ ដើម្បីយកលុយ ដោះស្រាយលុយតុងទីន ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post