លោកអ្នកប្រហែលជាជ្រាបច្បាស់ហើយអំពីការបែកបាក់គ្រួសារ របស់តារាសំដែងស្រីល្បីឈ្មោះ អ្នកនាង លី ម៉ារីណា ។ តែកន្លងមកអ្នកនាងមិនដែលបរិយាយពីរឿងក្នុងចិត្ត ឬទុក្ខលំបាកដែលអ្នកនាងបានទទួលពីជីវិតគូរដែលមិនសមប្រកបរបស់អ្នកនាងទៅអោយអ្នកណាដឹងនោះទេ សូម្បីតែមិត្តជិតស្និត ។
តែលើកនេះ អ្នកនាង លី ម៉ារីណា លែងទ្រាំហើយ ក្រោយស្វាមីបានលេង១ក្បាច់យ៉ាងចាស់ដៃ ធ្វើអោយតារាស្រីល្បីឈ្មោះរបស់យើង ស្ទើតែគ្មានសល់អ្វីជាប់ខ្លួននោះ ។ ដោយអ្នកនាង លី ម៉ារីណា បានពោលថា នាងខ្ងុំសូមប្រកាស់ស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ងុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ងុំវិញផងព្រោះខ្ងុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនឹងលុយជាកំលាំងញើសឈាមខ្ងុំ លោកមិនគួរធ្វើគំរូរមិនល្អចឹងបន្សល់ដល់កូនទេ ។
ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ងុំអោយមកខ្ងុំវិញមក រយះពេលដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ងុំហើយចិញ្ចឹមខ្ងុំមួយសេនទេហេតុអីមកលួចរបស់ខ្ងុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ងុំគ្មានកំលាំងចិត្តរកសុីតទៅទៀតទេ ចឹងសូមយកមកអោយខ្ងុំវិញមក ខ្ងុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភ័ត្តបងប្អូនដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ងុំទេហេតុអីមិនយកអោយខ្ងុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ងុំទុកឪកាសអោយលោកយូរដែរហើយក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផងដែលនាងខ្ងុំបានប្រកាសតាមរយះសង្គមFb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន ។
គួររំលឹកផងដែរថាបន្ទាប់ពី លែងលះគ្នារួច អ្នកនាង លី ម៉ារីណា មិនដែលបញ្ចេញរឿងអាស្រូវ ឬជេរឈ្លោះនោះទេ គឺដោយសារតែចង់ទុកមុខ រាប់អានគ្នា ជាពិសេសគឺកូន។ លី ម៉ារីណា សង្កត់ធ្ងន់ថា អតីតស្វាមីនាងបានលួចយកទៅយូរថ្ងៃហើយ ប៉ុន្តែនាងបានទុកឱកាសឱ្យ។