រឿងកាន់តែធំហើយ..! អតីតស្វាមី ចេញមុខបដិសេធតែ លី ម៉ារីណា តបធ្ងន់ៗបែបនេះ

ក្លាយជាប្រធានបទដ៏ក្ដៅគគុក នៅក្នុងបណ្ដាញសង្គម ក្រោយពីអ្នកនាង លី ម៉ារីណា បានចេញមកប្រកាសថា​ អតីតស្វាមីរបស់ខ្លួន បានលួចយកគ្រឿងអលង្ការ និងរបស់មានតំលៃរបស់ខ្លួនអស់គ្មានសល់ ហើយគេចខ្លួនបាត់ ។

ក្រោយពីរឿងរ៉ាវនោះ បានចែករំលែកយ៉ាងទូលំទៅលាយ ហើយនោះ ស្រាប់តែអតីតស្វាមី អ្នកនាង លី ម៉ារីណា ចេញមកបដិសេធផងដែរថា ខ្ញុំបាទ សាតចាន់ថន សូមបដិសេធចំពោះប្រពន្ធជាទីស្រឡាញ់ដែលបានផុសព័ត៏មាន កាលពី ថ្ងៃទី 13 ឧសភា ឆ្នាំ 2022 ព្រមជាមួយលិខិតបដិសេធ និងរូបគ្រួសារ ថែមទៀតផង ។

ក្រោយពីអតីតស្វាមីខ្លួនចេញមកបដិសេធបែបនេះ អ្នកនាង លី ម៉ារីណា​បានចេញមកបញ្ជាក់បន្ថែមថា​ លោកសាត ចាន់ថន ទោះលោកមិនចេះខ្មាស់កូនក៏លោក ត្រូវចេះឆ្លុះកញ្ចក់ខ្មាស់ខ្លួនឯងផង មិត្តភ័ត្ត បងប្អូនអ្នកណាក៏គេដឹងលឺហើយថាលោកបានលួចរបស់ខ្ងុំហើយរត់បាត់ ហើយខ្ងុំក៏ទុកពេលអោយលោកច្រើនខែហើយដែរដើម្បីអោយលោកយករបស់ខ្ងុំមកវិញ តែលោកបែរជាមិនព្រមយកមកអោយខ្ងុំទេ ឥលូវបែរជាហ៊ានប្រកាសបដិសេធដោយមិនខ្មាស់ខ្លួនឯង ដូចពាក្យចាស់ពោលមិនខុសមែនចោរវាមិនដែលសារភាពថាវាចោទេ ! សូមប្រគល់របស់អោយមកខ្ងុំវិញមកវាជាកំលាំងញើសឈាមខ្ងុំ លោកគួរតែដឹងហើយថាលោកបានយកមិនយកមានទេលោកទេដែលដឹងខ្លួនឯងច្បាស់

Please enter a valid URL

Relate Post