លោកអ្នកបានជ្រាបរួចមកហើយនូវ ដំណឹងដ៏គួរឲ្យសោកសៅ ដែលកាលពីថ្ងែទី ១៧ ខែឧសភា កន្លងទៅនេះ ឪពុកម្តាយរបស់ តារាចម្រៀងផលិតកម្ម Town កញ្ញា សុវត្ថិឌី ធារិកា បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។ស្របពេលជាមួយគ្នានេះដែរគេក៏ឃើញសិល្បករ មិត្តរួមការងារជាច្រើន ក៏ដូចជា មហាជន ជាពិសេសអ្នកគាំទ្រ បានចូលរួម សោកស្ដាយជាពន់ពេក ដែលត្រូវមកបាត់បង់ មនុស្សជាទីស្រលាញ់ទាំងពីរក្នុងពេលតែមួយបែបនេះ ថែមទាំងបានទៅដល់រោងបុណ្យសព ក្នុងជាការលើកទឹកចិត្តដល់រូបនាងផងដែរ ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា បានផ្ដល់អំណាយមួយចំនួន និងបានបរិច្ចាកថវិកាចំនួន ២០លានរៀល តាមរយៈ ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា ជូនទៅកាន់កញ្ញា សុវត្ថិឌី ធារិកា ដែលកំពុងជួបទុក្ខធំ។
ហើយនៅព្រឹកថ្ងៃទី១៨ ខែឧសភា លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានស្លាប់នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ផងដែរ ។
ក្នុងដំណើរចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌីធារិកា ឯកឧត្តម ឌួង អេលីតបានធ្វើការប្រគល់អំណោយមនុស្សធម៌នូវអំណាយមួយចំនួន បន្ថែមពីលើនេះ ឯកឧត្តម ក៏បានប្រគល់ថវិកាចំនួន ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា ៕
ពត៍មានជា វីឌីអូ