កាលពីថ្ងៃទី 22 ខែឧសភា ម្សិលមិញនេះ អ្នកប្រើបណ្ដាញសង្គម ស្ទើតែមិនបានសម្រាកភ្នែកនោះទេ ក្រោយ Facebook របស់ តេងម៉ូ មានសកម្មភាព ឡើងវិញទោះជានាងបានស្លាប់ហើយក្ដី ។
ដោយក្នុងនោះគេឃើញ Facebook Page ដែលមានឈ្មោះថា Happy Melon Patcharaveerapong បាន Post នូវរូបភាព និង Caption ផ្សេងៗ ដែលមិនធ្លាប់មានពីមុនមក មិនថាតែរូបភាព តេងម៉ូ ក្រាក់ទិ និង សេន ថតជាមួយគ្នា ព្រមជាមួយ Ception ថា សង្កេតមើលណា ថាម៉ូមិនសូវបានផឹកទេ ចំណែកឯមិត្តទាំង៥នាក់គឺផឹកទាំងអស់គ្នា តែហេតុអ្វី លទ្ធផលពិនិត្យជាតិអាល់កុរ នៅលើខ្លួនម៉ូ មានដល់ទៅ 93% និយាយការពិតទៅ ណាមិត្តសម្លាញ់ ។
ហើយមានរូប១ទៀត ដែលធ្លាប់បានចែករំលែកនៅលើបណ្ដាញសង្គម រួចហើយ នោះគឺរូប តេងម៉ួ អង្គុយនៅលើទូកជាមួយ ក្រាក់ទិ ។ តែ Page ១នេះ បានយកមក Post ជាថ្មី និងបាននិយាយថា ការពិតឯងអង្គុយថតម្នាក់ឯង នាងសេនថតអោយ ធ្វើអោយពេលវេលានៃរូបភាព វាសុីទៅនិង វេលាបិតភ្លើងលើស្ពាន ដើម្បី បង្កើតភស្តុតាងក្លែងក្លាយ កាត់តរូប ម៉ូ ចូល #អាមិត្តសម្លាញ់ #ពេលវេលាកំពុងតែជិតអស់ហើយ ។
ហើយប៉ុណ្ណឹងនៅមិនទាន់អស់ទេ គេគ្រប់គ្នាតាមដាន Page នោះយ៉ាងខ្លាំង តែ Page នោះបែជាស្ងាត់ ។ ដោយសារតែមានការងឿងឆ្ងល់ជាខ្លាំងនោះ ភុធឌើល ដែលជាមិត្តជិតស្និតជាមួយ តេងម៉ូ កាលពីសម័យរៀន បានឆាត ទៅ Line ផ្ទាល់ខ្លួនរបស់ តេងម៉ូ ហើយក៏បានជួបរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ដោយគេបានឆាតទៅសួរថា អ្នកណាជាអ្នកធ្វើ ស្រាប់តែ មានអ្នកតបមកវិញថា អ្នកណាក៏បាន តែដឹងថាមិនមែនពួកនាងទៅបានហើយ ។
ឆ្លើយតបបែបនេះ ធ្វើអោយ ភុធឌើល និងអ្នកដែលដឹងរឿងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយពួកគេបានបញ្ចេញមតិស្របគ្នាថា ដោយការចង់ដឹង ថាអ្នកណាជាអ្នកលេង Line របស់តេងម៉ូ ទើបសាកឆាតទៅ សរុបគឺមានអ្នកតប គឺថាបើចង់ជួយ ក៏ចេញមកតែម្ថងទៅ និយាយចេញមក តែកុំបំប៉ោង កុំសាងរឿង វាធ្វើអោយគេយល់ខុស កុំយកអារម្មណ៍របស់មនុស្សមកលេងសើច ។
ពត៍មានជា វីឌីអូ