Page របស់ Tangmo ប្រាប់ការពិត..! បញ្ជាក់ ត្រៀមបង្ហាញភស្តុតាង ចាប់ខ្លួនឃាតករ

Share on facebook
Share on linkedin
Share on telegram

ធ្វើអោយអ្នកប្រើបណ្ថាញសង្គម ដេកមិនលក់បក់មិនល្ហើយតែម្ដង នៅពេលដែល Page Happy Melon official ដែលបានចេញមក Post រូបភាព និង Clip ព្រមទាំង Caption  ទាក់ទងទៅនិងការស្លាប់របស់តារាសំដែងស្រី តេងម៉ូ នីដា ដែលការ Post ទាំងអស់នោះគឺបានមកពីទូរស័ព្ទផ្ទាល់ខ្លួនរបស់ តេងម៉ូ ។ រហូតដល់កើតជាការពិភាក្សារ ថាអ្នកណាដែលទទួលបាននូវឯកសារផ្ទាល់ខ្លួនរបស់ តេងម៉ូទៅ ។

នៅថ្ងៃទី 23 ឧសភា ម្សិលមិញនេះ ក្នុងពេលដែលក្រាក់ទិ កំពុងតែផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសាពត៍មាន ស្រាប់តែមាន Line របស់តេងម៉ូ Video Call ចូលមក ព្រមទាំងបង្ហាញរូបភាពអាថ៍កំបាំង ទាំងដែលក្នុងបណ្ដាញសង្គម ក៏មានការបែកធ្លាយ Clip សម្លេងផ្សេងៗ រហូតដល់គេដាក់ការសង្ស័យថា ទាំងនោះជាថ្វីដៃរបស់ Page Happy Melon official . ហើយនៅថ្ងៃនេះ ថ្ងៃទី 24 ខែឧសភា ខាង Page Happy Melon official បានចេញមកបញ្ជាក់អំពីបំណងធំៗចំនួន២របស់ខ្លួន ។

ដែលក្នុងបំណងធំៗទាំង២នោះក៏នៅមានបំណងតូចៗផ្សេងទៀតផងដែរ ។ ក្នុងបំណងធំទី១រួមមាន ទី១ Page ដែលប្រើសព្វថ្ងៃ គឺមានតែ១នេះទេ ដែលមានអ្នក Follow 1450000នាក់ ។ ទី២ Page នេះមិនដែលបង្ហាញ វីឌីអូអាថ៍កំបាំងរបស់ តេងម៉ួ ឬ Live ផ្ទាល់ បង្កើតភស្តុតាងក្លែងក្លាយ នោះទេ Page នេះបង្ហាញតែភស្តុតាងពិតដែលបានមកពី ទូរស័ព្ទរបស់ តេងម៉ូ តែប៉ុណ្ណោះ ។ ទី៣ Page នេះ ទទួលស្គាល់តាមផ្លូវច្បាប់ សូមអោយអ្នកសារពត៍មានទទួលពត៍មានពិតពី Page នេះតែ១ប៉ុណ្ណោះ ពាក់ព័ន្ធនិងភស្តុតាងដែលបានមកពី Page ផ្សេងៗ Page Happy Melon official មិនទទួលខុសត្រូវទេ ។

 

បំណងធំទី២រួមមាន ទី១ ក្នុងករណីពិធីករ លោកនំ កាន់ឆៃ បានចេញពត៍មានថា Page Happy Melon official បានទាក់ទងទៅក្រាក់ទិ ហើយបានបង្ហាញនូវរូបភាពមិនសមរម្យរបស់ តេងម៉ូ នោះ Page សូមបញ្ជាក់ថា Page មិនដែលទាក់ទងទៅ និងបើករូបភាពអ្វីអោយក្រាក់ទិបានមើលនោះទេ ។ ទី២ ករណីដែលមានប្រជាជនជាច្រើនបានសួទៅកាន់ Page Happy Melon official ថា ហេតុអ្វីបានជា មនុស្ស 5នាក់នៅលើទូក តាំងចិត្តចូលរួមតែកម្មវិធី របស់លោក នំ កាន់ឆៃ ក៏ព្រោះតែ ប្អូនថ្លៃប្រុសរបស់លោក នំ កាន់ឆៃ ជាមិត្តជិតដិតនិង នាយប៉ ហើយសំរាប់សំនួរនិងចម្លើយនៅក្នុងកិច្ចសម្ភាន៍ គឺបានត្រៀមទុកជាមុនហើយ មុននិងចូលថតកម្មវិធី ។ ហើយសូមបញ្ជាក់ថា Page នេះ បង្កើតឡើងដើម្បីអោយ តេងម៉ួ បានទទួលនូវយុត្តិធម៍តែប៉ុណ្ណោះ ។

ហើយ Page Happy Melon official នៅបានបញ្ជាក់ផងដែរថា ក្រោយពិធីបូជាសព តេងម៉ូ រួចរាល់ ខ្លួននិងបញ្ចេញឯកសារ ក្ដៅៗដែលអាចជាភស្តុតាង ចាប់ខ្លួនជនដៃដល់អោយខាងតែបាន តែអ្វីដែលនៅតែជាក្ដីបារម្ភនោះគឺ ខ្លាច Page ផ្សេងយកឯកសារនេះទៅកាត់តបំភ្លើសធ្វើអោយប៉ះពាល់ដល់ តេងម៉ូ

ពត៍មានជា វីឌីអូ 

Please enter a valid URL

Relate Post