តារាសម្ដែងជើងចាស់លោក រិទ្ធ សារី កាន់តែដុនដាប ហើយ 

Share on facebook
Share on linkedin
Share on telegram

គេនៅចាំបានថា តារាសម្ដែងជើងចាស់លោក រិទ្ធ សារី បានធ្លាក់ខ្លួនឈឺជាយូមកហើយ ហើយក្នុងនោះតារាសំដែង លោក ស៊ុក សុភា ដែលតែងហៅ តារាសម្ដែងជើងចាស់លោក  រិទ្ធ សារី ថាពុកៗពេញមាត់នោះ ក៏តែងតែបានខ្នះខ្នែង ក្នុងការស្វែងរកជំនួយទៅជួយ លោក រិទ្ធ សារី  ជារឿយៗផងដែរ ។

តែក្នុងពេលនេះ គ្រប់យ៉ាងកាន់តែធ្ងន់ធ្ងទៅហើយ ក្រោយពីជំនួយមិនសូវមាន ទ្រព្យរបស់លោក  រិទ្ធ សារី  ក៏អស់ ជំងឺក៏កាន់តែដុនដាប តារាភាពយន្ដជើងចាស់ដ៏ល្បី គឺលោក រិទ្ធ សារី ដែលសព្វថ្ងៃមានវ័យជាង ៨០ឆ្នាំ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ដបាត់ដំបងនោះ បានសុំការអនុញ្ញាតពីមន្ទីពេទ្យ ដើម្បីមកសម្រាកព្យាបាលនៅផ្ទះវិញ ដោយអស់លទ្ធភាពក្នុងការព្យាបាលជំងឺ។

លោក ស៊ុក សុភា បានឲ្យដឹងថា ស្ថានភាពជំងឺរបស់លោកតាម្ដងនេះ គឺយ៉ាប់ខ្លាំងហើយ ។

គួរំលឹកផងដែរថា កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់ឧបត្ថម្ភចំនួន១ម៉ឺនដុល្លារដែរ ហើយក្រោយមកទៀតក៏មានសិល្បករ-សិល្បការិនីខ្មែរមួយចំនួនទៀត ក៏បានរួមចំណែកក្នុងការចេញថ្លៃព្យាបាលជំងឺជូនដល់ តារាជើងចាស់រូបនេះផងដែរ ៕

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post