ដឹងច្បាស់ហើយ..! ទូរស័ព្ទ តេងម៉ូ នៅឯណា ? អ្នកណាជាអ្នកបង្ហោះពត៍មានក្នុង Page តេងម៉ូ ?

បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា តើ​អ្នក​ណា​បង្ហោះ​រូបភាព និងវីឌីអូអាថ៌​កំបាំង​លើ​ហ្វេសប៊ុកផេក របស់តេងម៉ូ និងព្យាយាមចង្អុលបង្ហាញ ថាតេងម៉ូ ​​ស្លាប់​គឺជារឿងឃាតកម្ម និង Post ទាក់ទងទៅនិងបុគ្គល 5រូប នៅលើទូកថែមទៀតផង ។

នៅថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃប្រទេសថៃ     បានអោយដឹងថា ជនអនាមិកដែលបានធ្វើការ Hack  Facebookpage របស់ ​តេងម៉ូ គឺមានទីតាំងនៅរដ្ឋ ប៊ូសស្តុន សហរដ្ឋអាមេរិក ។ ដោយប្រើកុំព្យូទ័រ និងទូរស័ព្ទទំនើបក្នុងការ Post ហើយការ Post នោះទៀតសោត គឺកំណត់ពេលវេលាច្បាស់លាស់ក្នុងការ  Post ។ គឺគេបានរៀបចំរួចជាស្រេច មិនថាតែ Caption រូបថត ឬ វីឌីអូ នោះទេ ដល់ម៉ោងគឺ Post ដោយស្វ័យប្រវត្តិតែម្ដង ក្នុងនោះ ពេលវេលានៃការ ​Post មាន 3ដង ក្នុង1ថ្ងៃ គឺព្រឹក ថ្ងៃត្រង់ និងល្ងាច តាមពេលវេលា នៅប្រទេសថៃ ។ ក្រៅពីនោះ ជនអនាមិករូបនោះ នៅបានធ្វើការ Call តាមរយៈ Application  Line ទៅមនុស្សជិតស្និត របស់តេងម៉ូ ស្ទើរាល់ថ្ងៃ ដោយក្នុង១ថ្ងៃ មិនតិចជាង 2 ទៅ 3ម៉ោងនោះទេ ។ ហើយ សមត្ថកិច្ច បានសន្និដ្ឋានថា មានការលបលួចលក់ទូរស័ព្ទរបស់ តេងម៉ូ ទៅអោយជនអនាមិក ក្នុងតំលៃមិនក្រោម 2 ទៅ 3សែនបាតនោះទេ ព្រោះគេបានរកឃើញថា មានការផ្ទេរនូវទឹកប្រាក់ក្នុងចំនួននេះ ទៅបញ្ជីរបស់មនុស្សដែល តេងម៉ូ គោររពស្រឡាញ់ ។

ហើយនៅទីបំផុត លោក ដេឆា ដែលជាមេធាវី១រូបផងនោះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ កាលពីរសៀល ថ្ងៃទី 25​នេះថា ម្ដាយតេងម៉ូនោះឯងដែលជាអ្នកផ្ញើទូរស័ព្ទ អោយ ប័ងជេក ដែលជាជនជាតិថៃរស់នៅ អាមេរិក និងបានលូកដៃចូលក្នុងរឿងនេះ យូរគួសមដែហើយ ។

ដោយម្ដាយតេងម៉ូ អះអាងថា មូលហេតុដែលខ្លួនព្រមប្រគល់ទូរស័ព្ទ របស់តេងម៉ូអោយទៅ ប័ងជេក នោះព្រោះជឿថា ប័ងជេក អាចដោះ Pasword និង អាចទាញយករូបភាពដែលបាត់ទៅនោះមកវិញបាន ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃប្រទេសថៃ  បានកំណត់មុខសញ្ញា អ្នកដែល Post រឿងរ៉ាវផ្សេងៗនៅលើ Page Happy Melon Official របស់តេងម៉ូ ហើយ រងចាំតែពេលវេលា ដើម្បីធ្វើការតែប៉ុណ្ណោះ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post