បែកធ្លាយ លាន អាហ្វ្រីលគីនីន ចាយសែកស្អុយ និងនារីជាសង្សារព្រមានអ្នកដ៏ទៃដែលនិយាយពីរឿងនេះ

តាមពិតទៅ នេះមិនមែនជារឿងថ្មីនោះទេ ពាក់ព័ន្ធទៅនិងករណី តារាចម្រៀង លោក លាន អាហ្វ្រីលគីនីន ដែលមានងាជាឧកញ៉ា ហើយជំពាក់លុយគេនោះ ។ តែអ្វីដែលថ្មីនោះគឺ បុគ្គលរូបនេះ បានប្រើសែកស្អយ ក្នុងការដោះស្រាយបញ្ហាជាមួយម្ចាស់បំណុល ម្ដងជា២ដង  នេះបើយោងតាមការបង្ហោះសាររបស់ បុរសម្នាក់ ដែលមានឈ្មោះថា ប៊ី សិក្ខារិទ្ធ ។

ដោយបុរសរូបនោះ បាននិយាយថា សូមជូនដំណឹងដល់ឈ្មោះ​  លាន​ អាហ្រ្វីលគីនីន​ ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំដោយហេតុ​ថា​ បុគ្គលខាងលេី​ បានចេញសែក​អត់លុយ​ ហេីយសន្យា​ម្ដងជាពីរដង​ តែមិនដែលចូលខ្លួនមកជួបដេីម្បីដោះស្រាយ​បំណុលនោះទេ។  បេី​លោក​នៅ​តែ​មិន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៀតនោះ​ ខ្ញុំ​នឹងដាក់ពាក្យបណ្ដឹងទៅផ្នែកព្រហ្ម​ទណ្ឌ​ ដេីម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជាធរមាន​។

ក្រោយពីមានការទម្លាយរឿងនេះរួចមក ក៏មានមនុស្សជាច្រើនបានចូលទៅcomment រិះគន់ លោក អាហ្វ្រីលគីនីន ប៉ុន្ដែត្រូវបាននារីម្នាក់ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡាញ និងត្រូវជាសង្សាររបស់លោក លាន អាហ្វ្រីលគីនីន បានប្រតិកម្មយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ទាំងនោះភ្លាមៗ ។

តបទៅនិងការលូកដៃរបស់នារីជាសង្សារនោះ មតិមួយចំនួនបែជាយល់ថា មិនក្ដៅជាមួយអ្នកបង្ហោះ ឬដោះស្រាយឲ្យចប់រឿងជាមួយម្ចាស់បំណុល បែរជាមកក្ដៅប្រហាយជាមួយអ្នកក្រៅសាច់រឿងទៅវិញ ។ រហូតមកទល់ពេលនេះ គេមិនឃើញអ្នកទាំង២ គឺលោក លាន អាហ្វ្រីលគីនីន និងនារីជាសង្សារ ចេញមកបកស្រាយអ្វីនោះទេ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post