ជាតារា១រូបដែលពោរពេញទៅដោយទេពកោសល្យផ្នែកសិល្បៈ ហើយក៏ជាតារា១រូបដែលជោគជ័យខ្លាំងផងដែរនៅលើវិស័យនេះ តែក្នុងរដូវកាល កូវីត នេះ ជីវិត អ្នកនាង សូ ដានីតា ហាក់ជួបរឿងពិបាកចិត្តច្រើនគួតសម ។ ត្រូវមិត្តរួមអាជិពជំពាក់លុយមិនសង មានរឿងរកាំរកូសក្នុងគ្រួសារ តែក៏សម្រួលបានវិញ និងទីបំផុត មានបញ្ហារឿងការងាររហូតដល់នាងសម្រេចចិត្ត ឈប់រួមការងារជាមួយក្រុមហ៊ុនពិធីការដ៏ល្បី១ ។
ប៉ុណ្ណឹងនៅមិនទាន់អស់ទេ មានការភ្ញាក់ផ្អើលជាថ្មី នៅលើបណ្ដាញសង្គម ក្រោយពីអ្នកនាង សូ ដានីតា បានបង្ហោះសារច្បាស់ៗនៅលើ Facebook Acount របស់ខ្លួន ។ ដោយក្នុងនោះអ្នកនាង សូ ដានីតា បាននិយាយថា ខ្ញុំស្រលាញ់សិល្បៈ មាន កំណើតក៏ព្រោះសិល្បៈតែបើកន្លែងសិល្បៈអត់កំណើតខ្លះ ស៊ូជួយចង់ងាប់ហើយ នៅតែមានពាក្យរិៈគន់ ( ល្អមុខអាក្រក់ក្រោយ )សុំទោស… លុយសំខាន់ តែ កិត្តិយសខ្ញុំសំខាន់ជាង … ធ្វើអោយថ្លៃដូចតម្លៃកុំថ្លៃតែមាត់ (ផ្តាំ) ! ហាមលឺទៀត ការទ្រាំមានកំណត់លោក ។
យើងមិនបានដឹងថា សារ១នេះ អ្នកនាង សូ ដានីតា សំដៅទៅអ្នកណានោះទេ គេគ្រាន់តែដឹងថា ម្នាក់នោះគឺជាបុរស ដោយសំគាល់ទៅលើពាក្យចុងក្រោយរបស់នាង ដែលនាងនិយាយថា (ផ្តាំ) ! ហាមលឺទៀត ការទ្រាំមានកំណត់លោក ។ នៅពីក្រោមសារនោះ គេក៏បានឃើញតារាចំរៀងលោក រតនៈ វិសិដ្ឋ បានចូលទៅ Comment ថា ត្រូវបង ពាក្យខ្ញុំ បងនិយាយអស់ហើយ ។ ហើយអ្នកនាង សូ ដានីតា ក៏បានតបថា ទ្រាំយូរហើយ កន្លែង សស្អាត តែមាត់ ក្នុងរលួយជួយចង់ងាប់អត់តម្លៃ ។