អ្នកណាៗក៏ដឹងដែរថា ម៉ាដូណា តារាសម្តែងដ៏មានទេពកោសល្យ និង មានកេរ្តិ៍ឈ្មោះក្នុងសង្គមសិល្បៈ បានពើបប្រទះ និង ផុងខ្លួន ជាប់មានបំណុលរុំកោះពាក់ព័ន្ធនឹងលុយតុងទីន ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសងជំនួសកូនៗផ្សេងទៀត ។
ហើយក្នុងចំណោមកូនតុងទីនទាំងនោះ ក៏មានអតីតតារាកំប្លែង អ្នកនាងក្អយ ដែលឥឡូវនេះមានងារជាជំទាវផងនោះ ក៏មានឈ្មោះក្នុងនោះដែរ ។ ដោយសារតែជួបវិបត្តធ្ងន់ធ្ងរ ទើបធ្វើអោយ ជំទាវស្រីអយ មានការខកខានក្នុងការបង់តុងទីនអោយ លោក ម៉ាដូណា ហើយសន្យាម្ដងហើយម្ដងទៀតតែមិនបានបង់អោយ នេះបើយោងតាមការបង្ហោះសារ របស់លោក ម៉ាដូណា ដោយសារនោះ ម៉ាដូណា បានសរសេរថា ៖ «ក្អយ អើយ ខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង»។
លើសពីនេះ ម៉ាដូណា ក៏បានបញ្ជាក់តាមរយៈ Comment នៅក្រោមការ Post របស់ខ្លួនទៀតថា ៖ «សំខាន់ហេតុអ្វីសន្យាជាច្រើនដង មិនប្រាកដ ឆាតមិនឆ្លើយ ខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿងបង្ហោះទេ ខ្ញុំចិត្តទូលាយណាស់»។
ទីបំផុត ជំទាវ ស្រីអយ ឆ្លើយតបយ៉ាងត្រជាក់ ក្រោយ ម៉ាដូណា បង្ហោះរឿងជំពាក់បំណុល ។ ដោយជំទាវ ស្រីអយ បានចូលរៀបរាប់ តាមរយៈ Comment ថា ៖ «សូមអគុណនូវចិត្តទូលាយរបស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបានឆ្លេីយ ព្រោះពេលខ្លះខ្ញុំមិនបានប្រេីទូរស័ព្ទ ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរស័ព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែរតេី ម្យ៉ាទៀត តិចណាស់ដែលមិនបានឆ្លេីយ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេល ព្រោះមិនទាន់មានលុយ»។
ហើយជំទាវ ស្រីអយក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «សុំទោសណាមិត្តភក្តិ លុយតុងទីន មិត្តភក្តិឱ្យខ្ញុំធ្វេីជាលិខិតជំពាក់ប្រាក់នៅមុខមេធារី ក៏ខ្ញុំព្រមធ្វេីអស់ហេីយ ទាំងដែលតុងទីនមិត្តភក្តិឯងកំពង់ជួបបញ្ហា កូនខ្លះលែងបង់ កូនខ្លះក៏រត់ ខ្ញុំក៏ជួបបញ្ហាធ្ងន់ តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុតក្នុងកាលៈទេសៈខ្ញុំកំពុងទាល់ ម្យ៉ាងទៀតបន្ទាប់ពីធ្វេីកិច្ចព្រមព្រៀង លុយតុងទីនក្លាយជាលុយជំពាក់ ខ្ញុំក៏បានបង់រំលស់ឱ្យមិត្តឯងមួយខែដែរ ដោយឡែកខែនេះខ្ញុំទាល់ ខ្ញុំរកបង់សងមិនទាន់ ខ្ញុំក៏បានឆាតសុំអង្វរដែរ មិត្ត Post ខ្ញុំ ខ្ញុំមិនខឹងនៅការពិតដែលខ្ញុំ ជំពាក់ទេ តែបេីមិត្តទុកពេល ខ្ញុំនឹងរកគ្រប់វិធីទូទាត់ទាំងអស់ ដរាបណាខ្ញុំនៅរស់ តែបេីមិត្តមិនទុកពេល ហេីយយកការផុសដេីមម្បីបន្ធូរអារមណ្ម៍មិត្តធ្វេីចុះ ខ្ញុំមិនឆ្លើយទេ ខ្ញុំនៅតែសុំអង្វរមិត្តឱ្យទុកពេល ខ្ញុំមិនរត់មិនគេច ខ្ញុំនៅឈរដោះស្រាយជូនមិត្ត សូមមិត្តមេត្តាដោយការអនុគ្រោះ ទោះខ្ញុំសងយឺត តែមិនបាត់បង់. អគុណ
ពត៍មានជា វីឌីអូ