លោក ខេមរៈ សិរិមន្ត និង លោក ខាន់ ជេម បញ្ចេញកាយវិការបែបនេះ ស្របពេល លោក ឆន សុវណ្ណារាជ រងការវិភាគភ្លូកទឹកភ្លូកដី

Share on facebook
Share on linkedin
Share on telegram

កន្លងមកនេះ បណ្ដាញសង្គម ក្ដៅគគុកដូចបាយពុះ ក្រោយពីបេក្ខជន១រូបនៃការប្រកួត Cambodian Idol រដូវកាលទី៤  ឈ្មោះ ទុំ រដ្ឋា ហៅ សុវត្ដិ ដែលមហាជនទូទៅបានទទួលស្អាល់យ៉ាងច្បាស់ អំពីទឹកដមសំនៀង និងសម្ថភាពរបស់លោក ថាលោក មានទឹកដមសំនៀង ដូចទៅនិងលោកឆន សុវណ្ណារាជ ព្រមទាំងមានបច្ចេកទេសក្នុងការច្រៀងក៏ល្អ តែគណៈកម្មការបែជាមិនចង់បាន ។ ហើយមហាជនបានយល់ថា ជាភាពអយុត្តិធម៍បំផុត បើប្រៀបធៀបទៅនិង បេក្ខជន១រូបទៀត ដែលច្រៀងបទនេះដូចគ្នា ព្រោះបេក្ខជនរូបនោះ មានទឹកដមសំនៀង និងសមត្ថភាព នៅមានកំរិត ។

ពាក់ព័ន្ធនៅក្នុងរឿងនេះ គេមិនបានឃើញលោក ឆន សុណ្ណរាជ ដែលជាគណៈកម្មការ១រូប ដែលគេថា សម្លេង របស់ ទុំ រដ្ឋា ដូចទៅនិងសម្លេងលោក ហើយលោកបានឆ្លើយថា NO នៅពេលសម្រេចលទ្អផលនោះ ចេញមកបកស្រាយអ្វីនោះទេ ។ តែមហាជនបែជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកឆន សុវណ្ណារាជ បានបង្ហោះសារ នៅលើបណ្ដាញសង្គម ទៅវិញ ។ ដោយលោកបានសសេរសា ថា  ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន🤣 រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញនឹងក្លិនធុរេននឹងតែម្តងស្បថ🤣 យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile 😊 ស្រលាញ់អ្នកទាំងអស់គ្នា love you 🥰។

តែការភ្ញាក់ផ្អើលនៅមិនទាន់អស់ទេ ព្រោះតែក្នុងពេលនេះ កំពូលតារាចំរៀងជួរមុខសំដាប់ប្រទេស ដូចជាលោក ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ាផងនោះ ក៏មិននៅស្ងៀមដែរ ។ ដោយក្នុងពេលនេះ លោក ខេមរៈ សិរិមន្ត បានចេញមកប្រកាសលើកទឹកចិត្ត ដោយជួយជាទឹកប្រាក់ដល់ ទុំ រដ្ឋា ថែមទៀតផង ។ ដោយលោក បានប្រកាសថា កុំបាក់ទឹកចិត្តអីប្អូនស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិការ 1000$ មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង ។

ហើយប៉ុណ្ណឹងនៅមិនទាន់អស់ទេ តារាចំរៀងជួរមុខលំដាប់ប្រទេសដូចជា លោក ខាន់ ជេម ក៏មិននៅស្ងៀមដែរ ដោយបានចេញមកប្រកាសថានិងជួយអោយបំណងដែលចង់ក្លាយជាតារាចំរៀង មានបទចំរៀងផ្ទាល់ខ្លួន របស់ ទុំ រដ្ឋា នោះអោយក្លាយជាការពិត ដោយលោកបានប្រកាសថា មិនអីទេប្អូនប្រុស កុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និងចេញMVជូនប្អូន ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post