ពូឃ្លាំងប្រកាសជួយអ្នកធ្លាក់ទាំងអស់ ក្រោមហេតុផល១នេះ

Share on facebook
Share on linkedin
Share on telegram

ក្លាយជាប្រធានបទ នៃការពិភាក្សារយ៉ាងក្ដៅគគុក នៅលើបណ្ដាញសង្គម សម្រាប់ការធ្លាក់ចេញពីការប្រកួតរបស់ ទុំ រដ្ឋា ហៅ សុវត្ដ ។

ហើយរឿងនេះ ក៏មានផលប៉ះពាល់គួរសមទៅលើលោក ឆន សុវណ្ណារាជ ដែលជាគណៈកម្មការ ដែលគេសង្កេតឃើញថា Follower នៅលើ Page ផ្លូវការរបស់លោកធ្លាក់ចុះយ៉ាង គំហ៊ុគ តែគ្រប់យ៉ាងត្រូវបានប្រសើឡើងវិញ និយាយរួម គឺ Follower ត្រឡប់មកគាំទ្រលោកវិញ ក្រោយលោកបាន Live បកស្រាយអំពីអារម្មពិត និងគោលការនៃកម្មវិធី ។

ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមនៅឡើយនោះ គេក៏បានឃើញមានបណ្ដាអ្នកសិល្បៈរៀមច្បងជាច្រើនកំពុងធ្វើការជួយជ្រោមជ្រែង លើកទឹកចិត្ត ក៏ដូចជាផ្ដល់ឱកាសដល់បេក្ខភាពរូបនេះក្នុងដំណើរវិស័យចម្រៀងនេះ ជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះយើងឃើញ លោក ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារផ្ដល់កម្លាំងចិត្ត និងជួយជាទឹកប្រាក់ចំនួន 1000$ ។

ចំណែកឯលោក ខាន់ ជេមស៍ ក៏មិននៅស្ងៀមដែរ ដោយលោកបានប្រកាសធ្វើ Oreginal Song និងចេញ MV អោយ ទុំ រដ្ឋា ១បទផងដែរ ។

តែប៉ុណ្ណឹងមិនទាន់  អស់នោះទេ ព្រោះ តារាចំរៀងដ៏ល្បីដូចជា ពូឃ្លាំង ក៏មិនបាន បិតភ្នែក បិតត្រចៀកសម្រាប់អ្នកមានសមត្ថភាព ដូចជា ទុំ រដ្ឋា នោះទេ ។ ដោយនៅថ្ងៃទី 02 ខែមិថុនា ម្សិលមិញនេះ ពូឃ្លាំង បានបង្ហោះសារថា ខ្ញុំទេីបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហេីយក៏មានចិត្តរំភេីបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ នឹងសំលេងដែលស្តាប់ទៅពិរោះម្យ៉ាងរបស់ប្អូន​​​តាមពិតខ្ញុំគិតថាការសំរេចចិត្តរបស់គណះកម្មការប្រហែលជាគេបានគិតច្បាស់ហេីយ នឹងបានឃេីញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា នឹង លីន សុទ្ធតែជាអ្នកមានបទពិសោធន៌លេីចំរៀងរាប់ឆ្នាំ នឹងមានបទពិសោធន៌ធ្វេីគណះកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រេីនដងមកហេីយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី រឺយ៉ាងណា បានគេសំរេចចិត្តបែបនេះ ។

 

យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ដែលឃេីញ ប្អូនឧកញ៉ា សេរីមន្ត នឹង ខាន់ ជេម ដែលជាសិល្បះកររៀមច្បង មានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លេីកទឺកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាព ដែរតែគ្មានឱកាសសំរាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original នឹង MV រឺ Short film សូមលេីកទឹកចិត្តប្អូនដេីរទៅមុខបន្តរ កុំបោះបង់ នឹងបាក់ទឹកចិត្តមិនថាប្អូនប្រុស សុវត្ថិ រឺបេក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទះនៃការខំប្រឹង ពូ ឃ្លាំង សូមស្វាគមន៌ មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដខ្ញុំយល់អារម្មណ៌ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសំរាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រលាញ់សិល្បះម្នាក់ដែរ ដែលស្មេីរនឹងជីវិតទី២របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ នឹងកូន ហេីយបានឆ្លងកាត់រឿងរ៉ាវជាច្រេីន ទំរាំបានរកខ្លូនឯងឃេីញចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអគុណដែលឃេីញខ្មែរ ស្រលាញ់ខ្មែរ នឹងចេះជួួយគ្នាបែបនេះ អរណាស់ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post