មកស្គាល់ បុរសម្នាក់ដែលធ្វើអោយ ពិធីការនីដ៏ល្បី កញ្ញា ជីមី ស្រស់ស្អាតគ្រប់កម្មវិធី

Share on facebook
Share on linkedin
Share on telegram

លោកអ្នកប្រាកដជាបានជ្រាបហើយថា តារាគ្រប់រូបគឺពួកគេផ្ដល់ភាពសំខាន់យ៉ាងខ្លាំង ទៅលើភាពស្រស់ស្អាតរបស់ពួកគេ នៅពេលដែលចួករួមកម្មវិធីនិមួយៗ ។ ដូចនេះ ពួកគេតែងតែជ្រើសរើស អ្នក Make up ឬអ្នកផាត់មុខ ធ្វើសក់ ដែលជំនាញ និងមានទឹកដៃល្អ សម្រាប់ពួកគេ ។ ក្នុងនោះ ពិធីការនី ដ៏ល្បីកញ្ញា ជីមី ក៏ដូចគ្នា ការងារជាពិធីការនី ក៏ច្រើន ការងារសង្គមក៏ច្រើនដូចនេះ នាងត្រូវការជាចាំបាច់នូវអ្នក Make up ដែលជំនាញផងដែរ ។ ហើយនៅទីបំផុតអ្នកដែលកញ្ញា ជីមី ជ្រើសរើសជាអ្នក Make up ផ្ទាល់ខ្លួននោះ គឺទៅណាមិនផុតពីបុរសរូបនេះនោះទេ ។

នោះគឺ អ្នកជំនាញខាង Make up អោយកូនក្រមុំ លោក ដារ៉ា សុក ឬ ក្នុងវិស័យ Make up គេស្គាល់លោកក្នុងឈ្មោះ គួរូ Make up ។ ទោះបីថា សន្ទុះនៃភាពល្បីរបស់លោកនៅមានកម្រិតក្ដី តែសព្វថ្ងៃ ក្រោយពី កូវីត រសាត់បាត់ទៅ គួរូ Make up មិនសូវមានពេលសម្រាកនោះទេ  ដោយសារតែលោកទទួលបាននូវទំនុកចិត្ត  ពីម្ចាស់សម្អាងការល្បីៗជាច្រើន ។

តាមរយៈកិច្ចសម្ភាសន៍ដោយផ្ទាល់ គួរូ Make up បានប្រាប់ថា ទោះបីជាភាពល្បីរបស់ខ្លួននៅក្នុងបណ្ដាញ នៅមានកម្រិតក្ដី តែសម្រាប់អាជិព នេះលោកបានប្រឡូកមិនតិចជាង 8ឆ្នាំ នោះទេ ហើយលោកមានអតិថិជន ជាច្រើននៅក្នុដៃ ក្នុងនោះក៏មាន តារាល្បីៗ មិនតិចនោះទេ ដែលជាប់ចិត្តនិងថ្វីដៃរបស់លោក ។

ម្យ៉ាងវិញទៀត លោកតែងតែទទួលបាននូវការពេញចិត្ត និងពាក្យសសើរមិនដាច់មាត់ ពីអតិថិជន របស់ខ្លួនផងដែរ ។ បើនិយាយពីកម្មវិធីប្រកួតបវរកញ្ញាវិញ ក៏មិនធម្មតាដែរ លោកត្រូវបានគេអញ្ជើញអោយចូលរួមបញ្ចេញស្នាដៃមិនសូវលួសពេលនោះទេ ដោយសារតែអ្នកគ្រប់គ្រងកម្មវីធី បានស្គាល់យ៉ាងច្បាស់ អំពីទឹកដៃ របស់ គូរូ Make up ។ ទាក់ទងទៅនិងបំណងទៅថ្ងៃអនាគត ដារា សុក បានប្រាប់ថា លោកចង់បើកជាសាលាបង្រៀន Make up មួយ បើសិនជាអាច ។

ពត៍មានជា វីឌីអូ

 

Please enter a valid URL

Relate Post