មកដឹងពីមូលហេតុពិតនៃការស្លាប់ របស់ គង់ ម៉ូនីកា ហើយឈប់បំភ្លៃពត៍មាន

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ក្រោយតារាសំដែងកញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិត ។ ដោយមូលហេតុនៃការភ្ញាក់ផ្អើលនោះ គឺមានបុគ្គល១ចំនួនបានបង្ហោះនូវពត៍មានមិនច្បាស់លាស់អំពីមូលហេតុនៃការស្លាប់របស់តារារួបនេះ ដោយអ្នកខ្លះក៏និយាយថា ស្លាប់ដោយសារគាំងបេះដូង ស្លាប់ដោយសារសេពគ្រឿងញានលើសកំរិត ស្លាប់ដោយសារការកែដើមទ្រូងខុសបច្ចេកទេសជាដើម ។

ដែលពត៍មានទាំងនេះ បានធ្វើអោយ សាច់ញាតិក៏ដូចជា មិត្តភក្កនៃសព មានការមិនពេញចិត្តយ៉ាងខ្លាំង ។ នៅទីបំផុត ម្ចាស់ acount facebook ដែលមានឈ្មោះថា Yako Yako ដែលត្រួវជាមិត្តជិតដិតនិងសព បានចេញមកបកស្រាយអំពីការពិតនៃការស្លាប់ របស់តារាសំដែង គង់ ម៉ូនីកា ថាការស្លាប់នោះមិនពាក់ព័ន្ធទៅនិងការកែសម្ភស្ស ឬ សេពថ្នាំញៀនអ្វីនោះទេ គឺនាងបាត់បង់ជីវិតដោយរោគប្រចាំកាយ ហើយនាងនៅបានសុំអោយ អ្នកដែលបង្ហោះពត៍មានមិនពិតទាំងឡាយអោយជួយកែសម្រួល ពត៍មានរបស់ខ្លួនថែមទៀតផង ។

ដោយ Yako Yako បាននិយាយថា កាលវេលា11:40 គាត់នៅឆាតនិយាយស្តីជាមួយមិត្តភ័ក្កធម្មតា អាការៈគាត់នៅធម្មតា គាត់មានជំងឺមេរោគក្នុងក្រពះដោយពិសាថ្នាំទាំងមិនបានញាំអាហារ ហើយថ្នាំក្រពះប្រតិកម្ម ត្រឹមតែមួយវិនាទីចុកឆ្អល់ទាល់តែផុតដង្ហើម សង្គ្រោះមិនទាន់ពេលវេលា សូមជួយកែតម្រូវផង ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post