ខ្លោចចិត្តអាណិត ម៉ាដូណា ក្រោយដឹងពីស្ថានភាពលោកក្នុងពេលនេះ

ពិតជាមិនតិចទេ សម្រាប់លុយជាង 60មុឺនដុល្លារ ដែលម៉ាដូណា ត្រូវរកអោយបានដើម្បីយកមកដោះស្រាយបញ្ហា ដែលកូនតុងទីនរបស់លោកបានបន្សល់អោយលោក តាមរយៈការរត់ចោល ការដែលតុងទីនងាប់ហើយតែមិនបង់លុយអោយមេ ទាំងដែលម៉ាដូណាបង់មុនជំនួសហើយក៏មិនសង គឺគ្រប់ប្រភេទតែម្ដង ។ ហើយបងប្អូនមួយចំនួន ពិតជាចង់ដឹងហើយថា លុយ 60មុឺនដុល្លារ តើម៉ាដូណា រកបានឬទេ ? ហើយជីវភាពរបស់គេទៅជាយ៉ាងណាហើយ ? ទាក់ទងទៅនិងចម្លើយសម្រាប់សំនួរទាំងនេះ បើលោកអ្នកបានដឹង ពិតជាខ្លោចចិត្ត ជាក់ជាមិនខាន ។

តាមរយៈការបង្ហោះសារ របស់លោក ទ្រី ហេង ដែលគេដឹងថា ជាគូស្នេហ៍របស់ ម៉ាដូណា នោះបានអោយដឹងថា ជីវភាពរបស់ពួកគេក្នុងពេលនេះ ពិតជាពិបាកខ្លាំង ដោយម៉ាដូណា ត្រូវរត់ ជើង៣ ជើង៤ ប្រឹងថតក្នុង១ថ្ងៃ 2 ទៅ3 កម្មវិធី ដើម្បីបាន លុយមកដោះស្រាយបញ្ហាតុងទីន និងជីវភាពប្រចាំថ្ងៃ ។

ដោយក្នុងនោះ លោក ទ្រី ហេង បានបង្ហោះរូបភាព ដែលម៉ាដូណា កំពុងតែសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីពេទ្យ និងបានសសេរសារថា អាណិតប្រពន្ធខ្លាំងណាស់ ប្រឹងថតមួយថ្ងៃ 2 – 3 កន្លែង បានលុយមកចេញសងតុងទីនពួកដែលបោកប្រាស់ ពួកអ្នកជំពាក់លុយឃើញពួកខ្ញុំពេលនេះទេវាលំបាកខ្លាំងណាស់ សុខភាពពេលនេះមិនសូវជាល្អទេ ឈឺល្មមៗមិនចំណាយលុយមកពេទ្យទេទាល់តែ ខ្លាំងបានមក ដោយសារតែខ្លាចអស់លុយ សងកូនល្អៗ ដែលលេងជាមួយ ផ្ទះ ដី វីឡា ខុនដូរ ឡាន បីគ្រឿង ជញ្ចៀនខ្សែរកពេជ្យ លក់ ខ្ទេច ក៏ទប់ បំណុល ជិត 60មឺនដុល្លា មិនទាន់គ្រប់ដែរ អាណិតពួកខ្ញុំទេ យកលុយពួកខ្ញុំទៅហើយគេងលក់ស្រួលទេ ប្រហែលជាអត់លំបាកដូចពួកខ្ញុំទេមើលទៅ ។

នៅក្នុងសារនោះផងដែរ គេក៏បានឃើញអ្នកគាំទ្រ បានចីលទៅ Comment  សួរអំពីអាការៈរបស់ ម៉ាដូណា ហើយលោក ទ្រី ហេង បានតបថា លោកម៉ាដូណា លើសឈាម ខ្សោយបេះដូង ធ្វើទុក្ខភ្លាមៗ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post