ច្បាស់ហើយ Ohm Pawat និង Nanon Korapat ឈ្លោះគ្នារឿងអ្វី ? ហើយលទ្ធផលចុងក្រោយគឺបែបនេះ

Share on facebook
Share on linkedin
Share on telegram

ប្រហែល 2សប្ដាហ៍ កន្លងទៅ ដៃគូសម្ដែង BL  ដ៏ស័ក្តសម Nanon Korapat និង  Ohm Pawat បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេ បានប៉ះពាក្យប៉ះសម្ដីគ្នាមួយចំនួន ហើយឈរឈ្លោះគ្នានៅចំពោះមុខ បណ្ដាអ្នកគាំទ្រ​ ។  មានមហាជននិងអ្នកគាំទ្រជាច្រើន នៅតែចង់ដឹងថា ពួកគេទាំង២ឈ្លោះគ្នារឿងអ្វី ទោះបីក្នុងពេលនោះ អ្នកគាំទ្រនៅឈព័ទ្ធជុំវិញអ្នកទាំង២ក្នុងពេលកើតហេតុការណ៍ឈ្លោះគ្នាក្ដី តែសំដីរបស់ពួកគេមិនឮខ្លាំង លាន់ដល់ត្រចៀកអ្នកគាំទ្រនោះទេ ដែលជាហេតុធ្វើអោយរឿងនេះនៅតែជាចម្ងល់សម្រាប់មហាជន និងអ្នកគាំទ្រទូទៅ ។

 

នៅទីបំផុត Ohm Pawat  និង Nanon Korapat  បានធ្វើសន្និសិទ្ធសាពត៍មាន១ ដើម្បីមកស្រាយអំពីបញ្ហានេះ ។ ក្នុងពេលនោះ Ohm បានប្រាប់ថា ៖ «សម្រាប់រឿងរ៉ាវក្នុងថ្ងៃនោះ កើតឡើងដោយសារតែការខ្វែងគំនិតគ្នាក្នុងរឿងខ្លះ។ ជាធម្មតា រាល់ពេលដែលខ្វែងគំនិតគ្នា អ្នកទាំងពីរតែងតែសម្រួលគ្នា សួរនាំគ្នាដើម្បីបញ្ចប់បញ្ហា តែនៅថ្ងៃនោះ គឺពួកគេមិនមានពេលវេលាក្នុងការសម្រួលគ្នាឡើយ។ សម្រាប់អារម្មណ៍នៅពេលនោះ គឺលោកមិនចង់និយាយអ្វីច្រើនទេ។ ដោយឡែក បន្ទាប់ពីកើតរឿងរ៉ាវនៅថ្ងៃនោះមក លោកក៏ចង់សុំការអភ័យទោសពីបណ្ដាអ្នកគាំទ្រផងដែរ ហើយពីពេលនេះទៅ លោកគិតថាការធ្វើការងារនឹងប្រសើរឡើងវិញហើយ»។

ចំណែកឯ Nanon ក៏បាននិយាយផងដែរថា ៖ «នៅថ្ងៃនោះ លោកពិតជាភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលបានកើតឡើងណាស់។ មូលហេតុដែលកើតឡើង ក៏ព្រោះតែរឿងការងារ និង រឿងផ្ទាល់ខ្លួនមួយចំនួន ។ ហើយកន្លងមក លោកក៏ស្គាល់ចរិតរបស់ Ohm ខ្លះដែរ ថាគេចូលចិត្តអ្វី មិនចូលចិត្តអ្វី អាចនិយាយបានថា លោកនឹងគេដូចជាអណ្ដាត និង ធ្មេញអ៊ីចឹង។ ពីមុនមក ក៏ធ្លាប់កើតរឿងខ្វែងគំនិតគ្នាមកច្រើនដងដែរ តែពួកគេមានពេលគ្រប់គ្រាន់ ក្នុងការដោះស្រាយ មិនដូចថ្ងៃនោះ នោះទេ គឺពួកគេរវល់ពេញ១ថ្ងៃ ស្ទើតែគ្មានពេលផ្ទាល់ខ្លួនសម្រាប់ពួកគេទាល់តែសោះ ។  ហើយពេលនេះលោក និង Ohm បានដោះស្រាយគ្នារួចរាល់ហើយ មិនមានបញ្ហាទៀតនោះទេ។ មួយវិញទៀត លោកក៏បានមើលឃើញ មតិស្ថាបនាច្រើនពីអ្នកគាំទ្រ និង ក្រុមគ្រួសារថា ការធ្វើបែបនោះ ពិតជារឿងមិនល្អឡើយ»៕

ពាក់ព័ន្ធទៅនិង ការឈ្លោះគ្នាលើកនេះ តើមានផលប៉ះពាល់ដល់ការងាររបស់អ្នកទាំង២ដែរឬទេ ? ពួកគេឆ្លើយថា មិនមានទេ ព្រោះពួកគេមិនបាននៅស្ងៀមនោះទេ គឺពួកគេព្យាយាម បំពេញការងារអោយចប់រៀងៗខ្លួន ហើយរកពេល មកជួបគ្នា និងនិយាយគ្នាអោយច្បាស់លាស់ ព្រោះមានការងារជាច្រើនដែលពួកគេត្រូវធ្វើរួមគ្នា ។ ហើយក្នុងពេលនេះ សុខភាពផ្លូវចិត្តរបស់ពួកគេ រួមទាំងការងារផងនោះ គឺត្រឡប់មករកសភាពដើមវិញហើយ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post