Mai Davika ប្រាប់ពីប្រភពចិញ្ចៀនពេជ្រ ទំហំ 10ការ៉ាត់ និងតំលៃផ្ទះយ៉ាងមហាសាល ដែលនាងធ្វើជូនម្ដាយ

Share on facebook
Share on linkedin
Share on telegram

អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសកើតជាចម្ងល់យ៉ាងខ្លាំង អំពីប្រភព នៃចិញ្ចៀន     ទំហំ 10ការ៉ាត់ ដែល  Mai Davika បានពាក់នៅម្រាមចង្អុលរបស់នាង ។ ពួកគេចង់ដឹងថា តើនាងបានមកពីណា ទិញដោយខ្លួនឯង ឬ លោក តឺ  ដែលគេស្គាល់ថាជាគូរស្នេហ៍របស់នាង ជាអ្នកទិញអោយ ?

នៅទីបំផុត កញ្ញា  Mai Davika បានចរញមកបកស្រាយជាសាធារណៈថា ចិញ្ចៀននោះ មិនមានអ្នកណាទិញអោយនោះទេ គឺនាងបានទិញជារង្វាន់លើកទឹកចិត្តអោយខ្លួនឯង ក្រោយពីនាងហត់នឿយនិងការ ធ្វើការងារមកជាច្រើនកម្មវិធី ។ តែនាងក៏លួចសង្ឃឹមដែរថា ចិញ្ចៀនវង់បន្ទាប់ សូមអោយជាចិញ្ចៀនដែលបានពីសង្សាររបស់នាងផងចុះ ។

ឆ្លើយទៅនិងសំនួរសួរថា តើក្នុងពេលនេះ នាងមានសម្ពាធផ្លូវចិត្តដែរឬទេ នាងតបថាក្នុងពេលនេះនាងគ្មានទេ តែអ្នកដែលមាន អាចជាគូរស្នេហ៍របស់នាង ឯណោះវិញទេ ព្រោះអាចនិងត្រូវគិតច្រើន នៅពេលដែលនាងមិនទាន់បានបកស្រាយក្នុងរឿងនេះ ។

ចំណែកឯរឿងផ្ទះវិញ នាងបានប្រាប់អ្នកសារពត៍មានថា កុំសួរអី ព្រោះក្នុងពេលនេះ និយាយដល់រឿងផ្ទះ នាងចង់តែយំទេ ព្រោះនាង កាន់តែ លង់ខ្លួនទៅៗ ហើយ ។​ក្នុងពេលនេះ ផ្ទះហើយបានប្រហែលជា 50% តែប៉ុណ្ណោះ តែនាងបានចំណាយ រហូតទៅដល់ 81លានបាត ទៅហើយ ដូចនេះទៅមុខទៀតទម្រាំនិងហើយ មិនដឹងត្រូវចំណាយអស់ប៉ុណ្ណានោះទេ ។

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post