សុវត្ថិឌី ធារីកា បានត្រឹមធ្វើបែបនេះ ក្នុងថ្ងៃខួបកំណើតម្ដាយ

លោកអ្នកបានជ្រាបរួចហើយថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានចាកចោលនាង និង ប្អូនប្រុសឱ្យរស់នៅកំព្រាគ្មានទឹកពឹងក្លាយជាកូនកំព្រាគ្មានឪពុកម្ដាយហៅនឹងគេជិត១ខែមកហើយ  បន្សល់តែស្នាមឈឺចាប់ ភាពសោកសៅ និង ក្ដីនឹករឭកគ្មានពាក្យអ្វីថ្លែងបាន បើទោះជាចង់ដង្ហើយហៅលោកទាំងពីរឱ្យមករួមរស់ជុំគ្រួសារផ្ដល់ភាពកក់ក្ដៅដូចកាលពីអតីតកាលវិញក៏មិនបាន គឺមានតែភាពក្រៀមក្រំប៉ុណ្ណោះ ។

ហើយគ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា  តែងតែជួបជុំគ្នាធ្វើខួបកំណើតឱ្យម្ដាយរបស់នាងរៀងរាល់ថ្ងៃទី ៤ មិថុនា ជារៀងរាល់ឆ្នាំ ។

តែឆ្នាំនេះមិនដូចរាល់ឆ្នាំទេ ព្រោះឪពុកម្ដាយនាងបានលាចាកលោកនេះទៅហើយ ដូច្នេះ ធារីកា មិនអាចធ្វើអ្វីក្រៅពី ង្ហោះរូបថតចាស់ៗរំឭកអនុស្សាវរីយ៍កាលលោកនៅរស់មកបង្ហោះចែករំលែកលើហ្វេសប៊ុក បង្ហាញពីទំហំក្ដីស្រឡាញ់ និង ចិត្តនឹករឭកដល់លោកអ្នកមានគុណប៉ុណ្ណោះ។

 

ក្នុងនោះ សុវត្ថិឌី ធារីកា ក៏បានសរសេររៀបរាប់ជូនពរម្ដាយប្រកបដោយភាពស្រណោះស្រណោកផងដែរថា ៖ «Happy birthday Mak សូមជូនពរម៉ាក់ និងប៉ាបានទៅកាន់សុគតិភព ដល់ឋានដែលខ្ពង់ខ្ពស់ និងមានភាពស្រស់ស្អាតគ្រប់ពេលវេលា គ្រប់ឋានជាតិ ថ្ងៃទី04. ខែ06. ឆ្នាំ2022»៕

ពត៍មានជា វីឌីអូ

Please enter a valid URL

Relate Post